កម្សាន្ត៖ តារាចម្រៀងស្រី Taylor Swift បានទាក់ទាញការចាប់អារម្មណ៍ ពេលបង្ហាញខ្លួន ជាមួយនឹងរូបរាងដ៏លេចធ្លោរបស់នាង អំឡុងពេលណាត់ជួប ជាមួយគូស្នេហ៍ ដែលជាកីឡាករ លោក Travis Kelce។

Taylor Swift និង គូស្នេហ៍ Travis Kelce ត្រូវបានគេឃើញ បរិភោគអាហារនៅ ក្លឹបឯកជនដ៏ប្រណិតមួយកន្លែង ក្នុង Manhattan ទីក្រុងញូវយ៉ក។ យោងតាម Page Six តារាចម្រៀងស្រីវ័យ ៣៥ ឆ្នាំរូបនេះ បានអញ្ជើញប្អូនប្រុសរបស់នាង Austin Swift មកទទួលទានអាហារពេលល្ងាច នៅទីនេះដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាចម្រៀង ម្ចាស់បទ «Cruel Summer» រុបនេះ បានបង្អួតសម្រស់របស់នាង ក្នុងរ៉ូបពណ៌ផ្កាឈូក និងស ដោយ Balmain ដែលមានតម្លៃជិត ៣ ៥០០ ដុល្លារ ។ ការរចនានៃរ៉ូបនេះ បានសង្កត់ធ្ងន់ទៅលើដើមទ្រូង បង្ហាញជើងវែង និងភាពស្រស់ស្អាត របស់ Taylor តែម្ដង។

ជាពិសេស នាងថែមទាំងបានបង្ហាញភាពលេចធ្លោមួយកម្រិតទៀត ជាមួយនឹងកាបូបពណ៌ត្នោតខ្ចី និងស្បែកជើងកែង ដែលត្រូវគ្នា។ នាងបានពាក់គ្រឿងអលង្ការមាស និងលាបក្រែមមាត់ពណ៌ក្រហម ដែលមើលទៅកាន់តែមានមន្តស្នេហ៍ ខ្លាំងឡើង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]