កម្សាន្ត៖ Kris Jenner ដែលត្រូវបាន គេស្គាល់ថា ជាម្តាយរបស់ សេដ្ឋីនី Kim Kardashian បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងស្ទីលដ៏ទាក់ទាញរបស់អ្នកស្រី នៅអាយុ ៦៩ ឆ្នាំ នៅពេលដែលអ្នកស្រី និងមិត្តប្រុស វ័យ ៤៤ ឆ្នាំ បានចូលរួមពិធីមង្គលការ របស់អ្នកជំនួញ Jeff Bezos

Kim Kardashian 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Kris Jenner និងមិត្តប្រុស លោក Corey Gamble បានដើរជាមួយគ្នា ក្នុងពិធីមង្គលការដ៏ប្រណិតរបស់មហាសេដ្ឋី Jeff Bezos និងអតីតអ្នកកាសែត Lauren Sanchez នៅទីក្រុង Venice កាលពីថ្ងៃសុក្រទី ២៧ ខែមិថុនា កន្លងទៅនេះ។ អ្នកស្រី បានតុបតែងខ្លួនយ៉ាងប្រណីត ​ស្លៀក​រ៉ូប​ពណ៌​ខ្មៅ និង​ស ​ដែល​មាន​ម៉ូតក ​រាង​ការ៉េ ដៃ​អាវ​ប៉ោង ពាក់គ្រឿងអលង្ការ​គុជ ។ ខណៈមិត្តប្រុស លោក Corey Gamble ពាក់​ឈុត​ពណ៌​ខ្មៅ​យ៉ាងឆើតឆាយ ផងដែរ។

Kris Jenner និង Corey Gamble

Kris Jenner និង គូស្នេហ៍វ័យក្មេង របស់អ្នកស្រី ត្រូវបានគេបញ្ចេញមតិថា មិនមានភាពខុសប្លែកគ្នាច្រើន ជាមួយនឹងការបង្ហាញខ្លួននោះឡើយ បើទោះបីជា Corey Gamble មានអាយុដូចគ្នា ទៅនឹង Kim Kardashian ដែលជាកូនស្រីទីពីររបស់អ្នកស្រី ក៏ដោយ។

Kris Jenner មានភាពល្បីល្បាញ ដោយសាររូបរាងស្លីម សុខភាពល្អ និងរឹងមាំ របស់ខ្លួន បើទោះបីជា មានអាយុច្រើន ក៏ដោយ។ 

Kris Jenner និង Corey Gamble

Kris Jenner និង Corey Gamble បានជួបគ្នា​​​​​​​​ នៅក្នុងឆ្នាំ ២០១៤ ហើយបានចាប់ផ្តើម ទាក់ទងគ្នានៅក្នុងឆ្នាំ ២០១៥ ភ្លាមៗបន្ទាប់ពី Kris បានលែងលះប្តីទីពីររបស់អ្នកស្រី។ អ្នកទាំងពីរ ​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​មួយ​ទស្សវត្សរ៍​មក និងបានអមដំណើរ​ជាមួយ​គ្នា​ ​គ្រប់​ព្រឹត្តិការណ៍ និង​ជីវិត​ប្រចាំ​ថ្ងៃ។ Corey មានភាពស្និទ្ធស្នាលជាមួយកូនៗ និងចៅៗរបស់មិត្តស្រីរបស់ខ្លួន ហើយត្រូវបានស្រឡាញ់ និងទុកចិត្តដោយសមាជិកនៃគ្រួសារ Kardashian ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kris Jenner និង Corey Gamble
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]