សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជាបានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។

សម្តេចបានបន្តថា រាជរដ្ឋាភិបាល ក៏បានប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងពិធីអបអរសារទរទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ឆ្លៀតនាឱកាសនោះ សម្ដេច បានចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅ៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]