កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ បានសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដោយរង់ចាំការពិចារណាទៅលើសំណុំរឿងប្រឆាំងនឹងលោកស្រីពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសមួយជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ចៅក្រមតុលាការធម្មនុញ្ញទាំងប្រាំបួនរូប បានសម្រេចចិត្តជាឯកច្ឆ័ន្ទទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាប្រឆាំងនឹងលោកស្រី ផែថុងថាន ដែលបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ការពិចារណា និងព្យួរតួនាទីរបស់លោកស្រីពីតំណែងនេះជាបណ្តោះអាសន្នដោយសំឡេងប្រាំពីរទល់នឹងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សញត្តិដែលផ្តួចផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦រូបនោះ បានស្នើឱ្យតុលាការស៊ើបអង្កេតទៅលើការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផែថុងថាន និងសម្តេចតេជោ ហ៊ុន សែន ហើយបានស្វែងរកការព្យួរតួនាទីរបស់លោកស្រីដោយរង់ចាំសេចក្តីសម្រេចរបស់តុលាការ។
តុលាការធម្មនុញ្ញបានបញ្ជាឱ្យលោកស្រី ផែថុងថាន ធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ១៥ថ្ងៃ។
លោកស្រី ផែថុងថាន នៅតែស្ថិតក្នុងគណៈរដ្ឋមន្ត្រីថៃដដែល ពីព្រោះកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានការអនុម័តពីព្រះមហាក្សត្រថៃទៅលើសមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ដែលនៅក្នុងនោះ លោកស្រីត្រូវបានផ្តល់តួនាទីពីរ ដែលធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]