កម្សាន្ត៖ Shiloh ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីវ័យ ១៩ ឆ្នាំ​ របស់តារាសម្ដែងស្រី Angelina Jolie និង អតីតស្វាមី លោក Brad Pitt កំពុងមានភាពកក់ក្ដៅ ជាមួយដៃគូរាំរបស់នាង Keoni Rose ចំពេលមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរកំពុងមានស្នេហា។

Angelina Jolie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ Dailymail កាលពីថ្មីៗនេះ Shiloh និង Keoni Rose ត្រូវបានគេប្រទះឃើញ ចាកចេញពីស្ទូឌីយ៉ូរាំ ជាមួយគ្នា ហើយធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយ ក្នុងទីក្រុង Los Angeles សម្រាប់អាហារថ្ងៃត្រង់។ ក្មេង​ស្រីទាំង​ពីរ​នាក់​នេះ បាន​ស្លៀក​សម្លៀក​បំពាក់​ដែល​ត្រូវ​គ្នា​ ក្នុង​ឈុតអាវ​ក្រណាត់មានមួក ខោ​ខ្លី ។

Shiloh និងអ្នករាំ Keoni Rose

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមស្នេហារវាង Shiloh និងអ្នករាំ Keoni Rose បានចាប់ផ្តើមរីករាលដាល នៅចុងខែឧសភា បន្ទាប់ពីអ្នកទាំងពីរ បានទៅដើរទិញឥវ៉ាន់ជាមួយគ្នា ក្នុងថ្ងៃខួបកំណើតរបស់ ShilohKeoni ត្រូវបានគេឃើញ ដៃរបស់នាងឱបចង្កេះរបស់ Shiloh ហើយក្មេងស្រីទាំងពីរ បានជជែកគ្នាយ៉ាងសប្បាយរីករាយ។ ពួកគេ​ស្លៀក​សម្លៀក​បំពាក់​ដែល​ត្រូវ​គ្នា ​ក្នុង​ឈុតអាវ​ប្រផេះ និង​ខោខូវប៊យ​ពណ៌​ខៀវ។

Shiloh និងអ្នករាំ Keoni Rose

កូនស្រី​របស់ Angelina Jolie រូបនេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ដៃ​គូ​រាំ​របស់​នាង ​ជា​លើក​ដំបូង ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Shiloh និងអ្នករាំ Keoni Rose
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]