កម្សាន្ត៖ អ្នកច្នៃម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ល្បី Vera Wang បានចែករំលែករូបថតជាច្រើនសន្លឹក ពេលតុបតែងខ្លួនស្លៀកឈុតសិចស៊ី ដើម្បីបង្ហាញរាងស្អាត ក្នុងឱកាសអបអរខួបកំណើតគម្រប់ ៧៦ ឆ្នាំរបស់ខ្លួន។

Vera Wang
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព Hola បានឲ្យដឹងថា Vera Wang បានពាក់អាវខ្លីពណ៌ខ្មៅដ៏តឹង រួមផ្សំជាមួយនឹងសំពត់ពណ៌ខ្មៅវែង ជាមួយនឹងខ្សែក្រវាត់ខ្សែសង្វាក់ដ៏ប្រណិតជុំវិញចង្កេះរបស់ខ្លួន ដែលបង្ហាញពីក្បាលពោះស្អាតតឹងណែន។ អ្នកច្នៃម៉ូតរូបនេះ ​ពាក់​ស្បែកជើង​កវែង​ពណ៌​ខ្មៅ ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ និង​កាន់​កាបូប​ដៃ​ពណ៌​ខ្មៅ។ 

Vera Wang

នៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើន បានសរសើរពីស្ទីលបែបយុវវ័យ របស់អ្នកច្នៃម៉ូដជើងចាស់ ពីភាពស្រស់ស្អាតឆើតឆាយ និងសម្រស់ក្មេងជាងវ័យរបស់ អ្នកស្រី ផងដែរ។

Vera Wang

យ៉ាងណាមិញ ថ្មីៗនេះ Vera Wang ក៏បានប្រារព្ធខួបកំណើតគម្រប់ ៧៦ ឆ្នាំរបស់ខ្លួន ជាមួយនឹងកម្មវិធីជប់លៀងដ៏ប្រណីតជាច្រើន នៅទីក្រុង New York និង Paris។ អ្នកស្រី បាន​ស្លៀក​សម្លៀក​បំពាក់​ដ៏​ប្រណិត ហើយ​បាន​អុជ​ទៀន​ជាមួយ​មិត្ត​ភក្តិ​ជិត​ស្និទ្ធ យ៉ាងរីករាយ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]