សិល្បៈ៖ ប្រិយមិត្តច្បាស់ជាស្គាល់ កញ្ញា សុតធីតា ប៉ូគឹមថេង រួចមកហើយ ដែលនាងជាបវរកញ្ញា តំណាងប្រទេសកម្ពុជាឆ្នាំ២០២១។ ខណៈស្ងាត់បាត់យូរពីវិស័យសិល្បៈ កញ្ញា ប៉ូគឹមថេង ស្រាប់តែបង្ហាញវីដេអូនៃសកម្មភាពព្យាបាលជម្ងឺរបស់ខ្លួន ដែលធ្វើឲ្យមហាជនមានការស្លុតចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូរបស់តារាស្រីរូបនេះបានបង្ហាញថា នាងកំពុងវះកាត់ សាច់ដុះបំពង់ក នៅមន្ទីពេទ្យមួយ នៅឯប្រទេសវៀតណាម។ លើសពីនោះ កញ្ញា ប៉ូគឹមថេង សុតធីតា បានបញ្ជាក់ដែរថា ការវះដុះសាច់បំពង់កលើកនេះ គឺលើកទី ៣ ហើយ ដោយលើកទី ១ និង លើកទី ២ កញ្ញាបានវះកាត់នៅឯប្រទេសកម្ពុជា។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានជូនពរដល់កញ្ញា ប៉ូគឹមថេង សុតធីតា ឱ្យឆាប់ជាសះស្បើយ ឆាប់បានត្រឡប់មកចូលវិស័យសិល្បៈវិញ នឹងសង្ឃឹមថា មិនប៉ះពាល់ធ្ងន់ធ្ងដល់បំពងកផងដែរ៕

ប្រភព៖ Sothida Pokimtheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]