កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry ទប់ទឹកភ្នែកមិនជាប់ អំឡុងពេលចេញសម្ដែងចុងក្រោយ នៅប្រទេសអូស្ត្រាលី ចំពេលដែលនាងបានបែកបាក់ទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែង លោក Orlando Bloom បន្ទាប់ពី ទាក់ទងគ្នាជិតមួយទសវត្សរ៍។

នៅចុងបញ្ចប់នៃកម្មវិធី នៅថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី តារាចម្រៀងស្រី Katy Perry បានបង្ហាញសកម្មភាពមួយ នៅលើឆាក។ នៅក្នុងវីដេអូដែលទស្សនិកជន បានបង្ហោះលើបណ្ដាញសង្គម X នោះ Katy បានលើកដៃបង្កើតរាងបេះដូង ភ្នែករបស់នាងពោរពេញដោយទឹកភ្នែក។ តារាចម្រៀងរូបនេះបានចែករំលែកជាមួយអ្នកគាំទ្ររបស់នាងថា «អរគុណដែលតែងតែនៅទីនេះ សម្រាប់ខ្ញុំ។ អូស្ត្រាលី មានន័យណាស់»។ បន្ទាប់មក នាងបានស្ងប់ចិត្ត ហើយនិយាយថា «តោះច្រៀង Firework»។

នៅក្រោមការបង្ហោះនោះ អ្នកគាំទ្រជាច្រើន បានសម្តែងការគាំទ្រចំពោះ Katy Perry និងបានសរសើរនាងថា មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីបញ្ចប់ដំណើរប្រគំតន្រ្តី នៅប្រទេសអូស្ត្រាលី ទោះបីជា ស្ថិតក្នុងគ្រាលំបាកបំផុត ក៏ដោយ។

ការសម្តែងចុងក្រោយរបស់ Katy Perry នៅប្រទេសអូស្ត្រាលី បានធ្វើឡើងពីរបីថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា នាងបានបែកបាក់ជាមួយ Orlando Bloom ។ កាលពីថ្ងៃទី ២៦ ខែមិថុនា ទស្សនាវដ្ដី People និង Us Weekly បានដកស្រង់ ប្រភពជិតស្និទ្ធដែលនិយាយថា តារាចម្រៀងវ័យ ៤០ ឆ្នាំ និងតារាសម្តែងវ័យ ៤៨ ឆ្នាំរូបនេះ បានផ្ដាច់ការភ្ជាប់ពាក្យរបស់ពួកគេ ដោយបញ្ចប់ទំនាក់ទំនងរយៈពេល ៩ ឆ្នាំ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]