កម្សាន្ត៖ សេដ្ឋីនីវ័យក្មេង Kylie Jenner និង បងស្រីរបស់នាង Kendall Jenner បានទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពី ត្រូវបានគេប្រទះឃើញ ជប់លៀងនៅឯក្លឹបកម្សាន្តឆ្នេរ Loulou's ផ្តាច់មុខ នៅ St. Tropez កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ។

រូបថតដែលទទួលបានដោយ Page Six បានបង្ហាញថា បងប្អូនបង្កើតអ្នកទាំងពីរ កំពុងមានភាពរីករាយ ជាមួយព្រះអាទិត្យ នៅពេលពួកគេមុជទឹកយ៉ាងលឿន ក្នុងទឹកពណ៌ខៀវថ្លា ជាមួយមិត្តភក្តិមួយក្រុម។

ក្នុងនោះដែរ Kendall ត្រូវបានគេឃើញ ស្លៀកឈុតប៊ីគីនីពណ៌ខ្មៅតូចដែលនាងគ្របដណ្តប់ជាមួយនឹងរ៉ូបស្ដើង និងលេងស្ទាយ៍សក់ ពាក់កណ្ដាលឡើងលើ ពាក់កណ្ដាលទម្លាក់ចុះក្រោម។

ខណៈ Kylie ដែលជាប្អូនស្រី បានបង្ហាញខ្លួន ក្នុងឈុតហែលទឹកមួយឈុតពណ៌ស ជាមួយនឹងរូបរាងស្អាតស៊ិ.ច.ស៊ី។ លើសពីនេះ Kylie បានទុកសក់ខ្មៅវែងទម្លាក់ចុះមកក្រោយ និងធ្វើឱ្យខ្លួននាង កាន់តែមានផាសុកភាព ពេលលេងនៅក្នុងទឹកសមុទ្រ៕
ប្រភព៖ PageSix
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]