កម្សាន្ត៖ Ma Xiaomei ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់អ្នកជំនួញ Wang Xiaofei អតីតស្វាមីរបស់តារាសម្តែង Barbie Hsu បាននិយាយថា គ្រួសារ Xu បានប្រឌិតព័ត៌មានអំពីនាង និងស្វាមី ហើយថែមទាំងមិនបានទៅលេងចៅៗ ទៀតផង។

Wang Xiaofei និង ភរិយា Mandy Ma
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា Ma Xiaomei មិនអនុញ្ញាតឱ្យកូនទាំងពីរ របស់ Barbie Hsu ទៅលេងផ្ទះរបស់ Chen Jianzhou និង Fan Weiqi ហើយក៏មិនអនុញ្ញាតឱ្យពួកគេទាក់ទងជាមួយសាច់ញាតិ ខាងម្តាយរបស់នាង ដែរ។ សូម្បី​តែ​ដើម្បី​ ទៅមើល​ចៅ​របស់​ពួក​គេ គ្រួសារ​ខាងម្ដាយ ត្រូវ​ការ​ការ​យល់ព្រម​ពី Ma Xiaomei

Wang Xiaofei និង ភរិយា Mandy Ma

ជាការឆ្លើយតបនឹងព័ត៌មានមិនច្បាស់នេះ កាលពីថ្ងៃទី ៣ ខែកក្កដា Mandy Ma បានធ្វើការ Live ដោយរិះគន់គ្រួសារ Xu ថា មិនយកចិត្តទុកដាក់ចំពោះកូនៗ ដោយបានវាយប្រហារនាង និងស្វាមីដោយមិនសមហេតុផល។ Mandy បានពន្យល់ថា មូលហេតុដែល Wang Xiaofei មិនអនុញ្ញាតឱ្យក្មេងៗទៅលេងផ្ទះ Fan Weiqi និង Chen Jianzhou គឺដោយសារតែនាងមិនចង់ឱ្យក្មេងៗ នៅទីនោះលេងហ្គេមពេញមួយថ្ងៃ ដែលធ្វើឱ្យពួកគេបង្ហាញសញ្ញាថា ញៀន ទៅនឹងឧបករណ៍អេឡិចត្រូនិច។

 Mandy Ma

លើសពីនេះទៀត Ma Xiaomei បានសង្កត់ធ្ងន់ថា នាងមិនបានរារាំងក្មេងៗពីការជួបគ្រួសារ Xu នោះទេ មានការសន្ទនាជាច្រើនរវាងភាគីទាំងពីរ ដែលអាចបញ្ជាក់អំពីរឿងនេះ។ នាង​បាន​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​មក​ពី​គ្រួសារ Xu បានទៅ​លេង​ក្មេងៗនោះ​ទេ សូម្បី​តែ​ពេល​ពួក​គេ​នៅ​តៃវ៉ាន់។

នាងបាននិយាយថា អ្នកស្រី Huang (ម្តាយរបស់ Hsu) មានមេធាវី សាច់ញាតិ រាល់ព័ត៌មានទំនាក់ទំនងរបស់យើង និង WeChat របស់ក្មេងៗទាំងពីរ ប៉ុន្តែ អ្ន្កកស្រីមិនដែលទាក់ទងទេ។ យើងមិនអាចនិយាយថា យើងរារាំងមិនឱ្យឃើញកូនទេ យើងមិនមានអំណាចច្រើននោះទេ។ យើងអស់សង្ឃឹម ព្រោះយើងកំពុងត្រូវបានក្លាយជាគោលដៅដោយមនុស្សដែលមានចេតនាអាក្រក់។ មេដោះម្នាក់ ដែលជាសាច់ញាតិរបស់ Xu ដែលកាន់តែងាយស្រួលសម្រាប់គ្រួសារ Xu ពួកគេអាចទៅលេងក្មេងៗបានគ្រប់ពេល ប៉ុន្តែពួកគេមិនដែលមកទេ។

ម្ដាយ Barbie Hsu និង កូនស្រី Dee Hsu

ជាការឆ្លើយតបទៅនឹងពាក្យរបស់ Ma Xiaomei គ្រួសារ Xu រួមទាំងលោកស្រី Huang Chunmei ម្តាយរបស់ Xu និងប្អូនស្រី មិនទាន់បានឆ្លើយតបនៅឡើយទេ។ ខណៈ នៅលើទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី Hoang ម្តងម្កាល និយាយអំពីទុក្ខសោកនៃការបែកពីកូនស្រី៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយា Mandy Ma
Wang Xiaofei និង ភរិយា Mandy Ma
Wang Xiaofei
Wang Xiaofei
Wang Xiaofei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]