កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry និង គូស្នេហ៍ តារាសម្តែង Orlando Bloom បាននិយាយថា ពួកគេបានផ្ដាច់ការភ្ជាប់ពាក្យមួយរយៈហើយ ប៉ុន្តែនៅតែរួមរស់ជាមួយកូនស្រី Daisy Dove ដដែល។

Katy Perry និង Orlando Bloom
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃទី ៣ ខែកក្កដា អ្នកតំណាងរបស់ Katy Perry និង Orlando Bloom បានសរសេរថា «ដោយសារតែការចាប់អារម្មណ៍ជាសាធារណៈ នាពេលថ្មីៗនេះ លើទំនាក់ទំនងរវាង Orlando Bloom និង Katy Perry អ្នកតំណាងរបស់យើង បានបញ្ជាក់ថា អ្នកទាំងពីរបានផ្លាស់ប្តូរ ទៅជាការចិញ្ចឹមកូន ជាមួយគ្នា ក្នុងរយៈពេលជាច្រើនខែកន្លងមក។ ពួក​គេ​នឹង​បន្ត​បង្ហាញ​ខ្លួន​ ជា​មួយ​គ្នា​ជា​គ្រួសារ ខណៈ​អាទិភាព​បច្ចុប្បន្ន និង​អនាគត​របស់​ពួក​គេ​ គឺ​ចិញ្ចឹម​កូន​ស្រី​អាយុ ៤ ឆ្នាំ Daisy Dove ដោយ​ក្តី​ស្រលាញ់ ស្ថិរភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

Katy Perry និង Orlando Bloom

កន្លងមក កាលពីចុងខែមិថុនា សារព័ត៌មានអាមេរិក បានចុះផ្សាយថា តារាចម្រៀងវ័យ ៤០ឆ្នាំ និងតារាសម្ដែងវ័យ ៤៨ឆ្នាំ បានចែកផ្លូវគ្នាស្ងាត់ៗ បន្ទាប់ពីមានរឿងឡើងចុះជាច្រើនដង។ កាលពីដើមសប្តាហ៍នេះ Orlando បានបង្ហោះសារ ពីការចាប់ផ្តើមថ្មី និងបានដកស្រង់ ពីអ្នកចិត្តសាស្រ្ត Carl Jung អំពី "ភាពឯកកោ" និង "ទុក្ខព្រួយ" ។ ទន្ទឹមនឹងនោះ Katy Perry បានស្រក់ទឹកភ្នែក ក្នុងអំឡុងពេលកម្មវិធីចុងក្រោយរបស់នាង កាលពីថ្ងៃទី ៣០ ខែមិថុនា។ 

Katy Perry និង Orlando Bloom

គួររំឭកផងដែរថា Katy Perry មានទំនាក់ទំនងស្នេហាជាមួយ Orlando Bloom តាំងពីដើមឆ្នាំ ២០១៦ ដោយបានបែកគ្នាមួយរយៈក្នុងឆ្នាំ ២០១៧ មុនពេលត្រលប់មកត្រូវគ្នាវិញ។ នាងបានភ្ជាប់ពាក្យជាមួយតារាសម្តែងរូបនេះ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ឆ្នាំ ២០១៩ ហើយបានរៀបគម្រោងរៀបការ ប៉ុន្តែត្រូវបានលុបចោលដោយសារតែ Covid-19 ។ អ្នកទាំងពីរ បានស្វាគមន៍កូនដំបូងរបស់ពួកគេ នៅក្នុងខែសីហា ឆ្នាំ ២០២០ ហើយបានទិញវិមានមួយនៅ Montecito រដ្ឋ California ដើម្បីធ្វើជាផ្ទះ សម្រាប់គ្រួសាររបស់ពួកគេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]