កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David និង ភរិយា Victoria Beckham បានទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពី បានចែករំលែករូបថត ក្នុងយុវវ័យរបស់ពួកគេ ជាមួយគ្នា ម្តងទៀត នៅថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី ២៦ ។

David Beckham និង Victoria
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថត ដែលត្រូវបានចែករំលែក ដោយអតីតកីឡាករបាល់ទាត់រូបនេះ បានបង្ហាញ ពេលដែលរូបលោកកំពុងពាក់អាវ Chicago Bulls និងមួក New York Yankees ខណៈដែល Victoria ឱបដៃជុំវិញករបស់ស្វាមីនាង។ ក្នុងនោះដែរ David បានសរសេររៀបរាប់ ជាមួយនឹងនិមិត្តសញ្ញាបេះដូង ថា «ថ្ងៃនេះគម្រប់ ២៦ ឆ្នាំហើយ ខ្ញុំស្រលាញ់អ្នក» ។

David Beckham និង Victoria កាលពីមុន

បន្ថែមពីលើនេះ នៅលើទំព័រ Instagram ផ្ទាល់ខ្លួន David ក៏បានបង្ហោះរូបថតគូស្វាមីភរិយាប៉ុន្មានសន្លឹក និងបានសរសេរថា «កាលពី ២៦ ឆ្នាំមុន អ្នកបាននិយាយថា យល់ព្រម។ រីករាយខួបរៀបការ និងអរគុណដែលផ្តល់ឱ្យខ្ញុំ នូវកូនៗដ៏ស្រស់ស្អាត និងកសាងជីវិតជាមួយគ្នា។ ខ្ញុំស្រឡាញ់អ្នក អ្នកស្រី Beckham» ។

David Beckham និង Victoria ព្រមទាំងកូនៗ

David Beckham និង Victoria បានរៀបការនៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៩៩ នៅ Luttrellstown Castle នៅជិត Dublin ប្រទេសអៀរឡង់។ ពិធីមង្គលការរបស់ពួកគេ ត្រូវបានចូលរួមដោយសមាជិកក្រុម Spice Girls ក៏ដូចជាមិត្តរួមក្រុម Manchester United មួយចំនួនរបស់ Beckham

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង Victoria
David Beckham និង Victoria
David Beckham និង Victoria
David Beckham និង Victoria
David Beckham និង Victoria
David Beckham និង Victoria
David Beckham និង Victoria
David Beckham និង Victoria
David Beckham 
David Beckham 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]