កម្សាន្ត៖ កូនប្រុសច្បងរបស់ អតីតកីឡាករបាល់ទាត់លោក David Beckham គឺលោក Brooklyn Beckham និងភរិយារបស់ខ្លួន Nicola Peltz បានបង្ហាញភាពស្និទ្ធស្នាល ឱបគ្នា ដើម្បីមើលថ្ងៃលិច នៅលើឆ្នេរនៅ North Carolina សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន។

Brooklyn Beckham និង ភរិយា Nicola Peltz
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្វាមីភរិយាមួយគូនេះ ​​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​យ៉ាង​ផ្អែមល្ហែម ​ក្នុង​ពេល​វិស្សមកាល ​នៅ​ឆ្នេរ​សមុទ្រ​ដ៏​រ៉ូមែនទិក​។ Brooklyn Beckham តែងតែកាន់​ដៃ​ប្រពន្ធ​ ពេល​ដើរ​និង​អង្គុយ​មើល​ទេសភាព។ ក្នុងអំឡុងពេលចេញទៅក្រៅ Brooklyn បានពាក់អាវយឺត និងខោខ្លី ខណៈដែលខាងភរិយា បានបង្ហាញពីមន្តស្នេហ៍ ក្នុងឈុតប៊ីគីនីក និងខោជើងវែង។

Brooklyn Beckham និង ភរិយា Nicola Peltz

យោងតាមគេហទំព័រ The Sun Brooklyn បានទៅ North Carolina ដើម្បីលើកទឹកចិត្តគាំទ្រ ដល់ប្រពន្ធរបស់ខ្លួន ខណៈដែល Nicola Peltz កំពុងថតគម្រោងនៅទីនោះ។ នៅលើ Instagram កាលពីថ្ងៃអាទិត្យ រូបលោកបានបង្ហោះរូបថតជាមួយប្រពន្ធ ជាមួយនឹងចំណងជើងថា «មនុស្សស្រីរបស់ខ្ញុំ»។

Brooklyn Beckham និង ភរិយា Nicola Peltz

កូនប្រុសច្បងរបស់ Beckham និង Victoria តែងតែស្និទ្ធស្នាលនឹងភរិយា ដោយតែងតែបង្ហោះរូបថត និងបង្ហាញពីក្តីស្រលាញ់ចំពោះនាង ខណៈពេលដែលមិនចែករំលែកអ្វីទាំងអស់ អំពីឪពុកម្តាយ ឬបងប្អូន ក្នុងប៉ុន្មានខែកន្លងមកនេះ។ ចំពេលមានពាក្យចចាមអារ៉ាម អំពីភាពមិនចុះសម្រុងជាមួយគ្រួសារ Brooklyn បានរក្សាភាពស្ងប់ស្ងាត់ នៅពេលដែលឪពុកម្តាយរបស់លោក បានប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ២៦ របស់ពួកគេ កាលពីថ្ងៃសុក្រទី ៤ ខែកក្កដា កន្លងទៅនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brooklyn Beckham និង ភរិយា Nicola Peltz
Brooklyn Beckham និង ភរិយា Nicola Peltz
Brooklyn Beckham និង ភរិយា Nicola Peltz
David Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]