កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry និង អតីតគូស្នេហ៍ តារាសម្តែង Orlando Bloom បាននាំកូនរបស់ពួកគេ ធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ជាមួយនឹងមហាសេដ្ឋី Jeff Bezos និងភរិយាថ្មី ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី គូស្នេហ៍មួយគូនេះ បានចេញមកបញ្ជាក់ថា ពួកគេបានលុបចោលការភ្ជាប់ពាក្យរបស់ពួកគេ។

តារាប្រុសស្រីទាំងពីររូបនេះ បានជួបជុំគ្នានៅប្រទេសអ៊ីតាលីវិញ ដោយចូលរួមវិស្សមកាលជាមួយមិត្តភ័ក្ដិ។ Katy Perry បានបង្ហាញខ្លួនពាក់ឈុតប៊ីគីនី និងខោអាវលេងតាមឆ្នេរ ខណៈ Orlando Bloom ពាក់អាវយឺត និងខោខ្លី។ អ្នកទាំងពីរ មើលទៅមានភាពសុខស្រួល និងសប្បាយចិត្ត ពេលដើរលេងជាមួយក្រុមមិត្តភ័ក្ដិ។ អតីតគូស្នេហ៍មួយគូនេះ បានយកកូនស្រីអាយុ ៤ ឆ្នាំ Daisy ចេញដើរលេងជាមួយគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន កាលពីថ្ងៃទី ៣ ខែកក្កដា Katy និង Orlando បាននិយាយថា ទោះបីជាពួកគេបែកបាក់គ្នាក៏ដោយ ក៏ពួកគេនឹងបន្តបង្ហាញមុខរួមគ្នាជាគ្រួសារមួយ ព្រោះអាទិភាពបច្ចុប្បន្ន និងអនាគតរបស់ពួកគេ គឺចិញ្ចឹមកូនស្រីអាយុ ៤ ឆ្នាំ Daisy Dove ដោយក្តីស្រឡាញ់ ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]