កម្សាន្ត៖ តារា​ចម្រៀងរ៉េប Cardi B បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលបង្ហាញ​ស្ទាយ៍តុបតែងខ្លួន ពោរពេញដោយភាព​លេចធ្លោ ក្នុង​កម្មវិធី Paris Haute Couture Week ។

Cardi B
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងស្រី Cardi B បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Schiaparelli Haute Couture Fall/Winter 2025 នៅ Petit Palais ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅនេះ ដោយទាក់ទាញការចាប់អារម្មណ៍ ចំពោះស្ទីលប្លែកៗ របស់នាង។ តារាចម្រៀងស្រីរូបនេះ តុបតែងខ្លូនដោយស្លៀករ៉ូប Schiaparelli ជាមួយនឹងម៉ូតស្មាលើកឡើងខ្ពស់ និងមានរំយោលអង្កាំ ដែលធ្លាក់ដល់ជង្គង់។

Cardi B

តារាចម្រៀងស្រី​វ័យ ៣២ ឆ្នាំ​រូប​នេះ​ បានបន្ថែមគ្រឿងលម្អបន្តិចបន្តួច ជាមួយនឹងក្រវិល ​។ តែទោះជាយ៉ាងណាក៏ដោយ គ្រឿងបន្សំដ៏ទាក់ទាញបំផុតរបស់នាង គឺសត្វក្អែកខ្មៅ។

នៅពេលដើរតាមកាំជណ្តើរ Petit Palais តារាស្រី Cardi B បានកាន់បក្សីនៅលើដៃស្តាំរបស់នាង ហើយថតរូបជាមួយវា ព្រមទាំងរក្សាភាពអស្ចារ្យ ហើយញញឹមនៅគ្រប់កាមេរ៉ា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]