លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជាបានឱ្យដឹងថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការ នាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។
ជាមួយរូបភាពផ្លែទុរេន ឯកឧត្តមឯកអគ្គរដ្ឋចិនបានអធិប្បាយថា ថ្មីៗនេះ រដ្ឋបាល គយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន។ បញ្ជីរាយនាមត្រូវបានបន្ថែម ជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធី សម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តមបានគូសរំលេចថា"នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជា សមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញ ទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។"
ជុំវិញផលិតផលកសិកម្មនាំទៅកាន់ប្រទេសចិននេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញ សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាច្រើនបំផុតរហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
គប្បីជម្រាបជូនថា កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីអំឡុងខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យកម្ពុជានាំផលិតផលកសិកម្មរបស់ខ្លួនទៅលក់នៅលើទីផ្សារប្រទេសចិនជាង៣០០មុខ។ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ផលិតផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម៕ ដោយ៖ក្រុមការងារMoINFO APP


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]