កម្សាន្ត៖ តារាសម្ដែងស្រី Angelababy បានទាក់ទាញការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួន ក្នុងកម្មវិធី Paris Haute Couture Week ជាមួយនឹងឈុត ព្រមទាំងលេងស្ទីលដ៏លេចធ្លោរបស់នាង។

Angelababy
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងស្រី Angelababy បានចូលរួមកម្មវិធី Fashion Week របស់ Haute Couture Fall/Winter 2025 របស់ Iris van Herpen កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅ។ តារាស្រីរូបនេះ បានបង្ហាញភាពស្រស់ស្អាត ដោយបានពាក់រ៉ូបវែងមួយពី collections Haute Couture Spring/Summer 2018 របស់ម៉ាក។

Angelababy

នេះជាលើកទីមួយហើយ ដែលនាងត្រលប់មកចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ ចាប់តាំងពីអាជីពរបស់នាងត្រូវបានប៉ះពាល់ ដោយចចាមអារ៉ាមនៃការចូលរួមក្នុងកម្មវិធី Crazy Horse នៅចុងឆ្នាំ ២០២៣ ។

Angelababy

យ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ រូបនាង មានភាពលេចធ្លោខ្លាំង ដោយបានបង្ហាញសម្រស់ ជាមួយនឹងតុបតែងខ្លួនបែបយុវវ័យ និងត្រូវបានសារព័ត៌មានបរទេស សរសើរពីភាពស្រស់ស្អាតរបស់នាង។ ជាពិសេស ក្នុង​រូបថត​ដែល​មិន​បាន​កែ​សម្រួល​ ត្រូវ​បាន​គេ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​គេ​សរសើរ​រូបនាងថា ​មាន​ស្បែក​ស្អាត​បែបធម្មជាតិ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelababy 
 Angelababy 
Angelababy
 Angelababy 
Angelababy
Angelababy
Angelababy
Angelababy
 Angelababy 
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]