កម្សាន្ត៖ តារាសម្តែងស្រី Katie Holmes បានបង្ហាញសកម្មភាព ចុចចូលចិត្ត លើការបង្ហោះ អំពីអតីតស្វាមី លោក Tom Cruise ដែលមានព័ត៌មានទាក់ទងគ្នា ជាមួយតារាសម្តែង Ana de Armas

Katie Holmes
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ អ្នកគាំទ្របានប្រទះឃើញ តារាសម្ដែងស្រី Katie Holmes ចុចចូលចិត្តការបង្ហោះ ក្នុង Instagram កាលពីថ្ងៃទី ១ ខែឧសភា ពី Dailymail ដែលសរសេរថា «Tom Cruise និង Ana de Armas បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ» ដែលការបង្ហោះនេះ រួមមានរូបថតជាច្រើនសន្លឹក រួមទាំង Tom Cruise និង Ana ជិះឧទ្ធម្ភាគចក្រ មុនពេលចុះចត យ៉ាងសប្បាយរីករាយ នៅព្រលានយន្តហោះ ក្នុងទីក្រុងឡុងដ៍។

រូបភាព

Katie Holmes បានចុចចូលចិត្ត ការបង្ហោះទាក់ទងនឹង Tom Cruise គឺជាទង្វើដ៏កម្រមួយ សម្រាប់នាង ព្រោះថា តារាស្រីរូបនេះបានជៀសវាង ការនិយាយស្តីអំពី អតីតស្វាមីរបស់ខ្លួន ចាប់តាំងពីនាងលែងលះគ្នា។ Katie និង Tom បានចែកផ្លូវគ្នា នៅក្នុងឆ្នាំ ២០១២ បន្ទាប់ពី រៀបការបាន ៦ឆ្នាំ និងមានកូនស្រីម្នាក់ឈ្មោះ Suri ដែលបច្ចុប្បន្ន មានអាយុ ១៩ ឆ្នាំ។

Tom Cruise

យ៉ាងណាមិញ ចំពោះសកម្មភាពនេះ មានអ្នកលេងបណ្ដាញសង្គម បានកត់សម្គាល់ឃើញ Katie Holmes បានចុចចូលចិត្តការបង្ហោះមួយនេះ។ ហើយអ្នក​ប្រើ Reddit ម្នាក់​ទៀត​ បាន​និយាយ​លេង​សើច​ថា «ពេល​ខ្លះ​ តារា​ល្បី​ៗ​ក៏ដូច​ជា​យើង​ដែរ គឺតាម​ដាន​និង​ចូលចិត្ត​ ការ​បង្ហោះ​ដោយ​ចៃដន្យ​អំពី​អតីត​ របស់​ពួក​គេ»។

Katie Holmes, Tom Cruise និង Ana de Armas

Tom Cruise មានពាក្យចចាមអារ៉ាមថា កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Ana de Armas តាំងពីខែកុម្ភៈ បន្ទាប់ពី ពួកគេត្រូវបានគេឃើញ ទទួលទានអាហារនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។ 

តែទោះជាយ៉ាងណា Tom Cruise មិន​បាន​ណាត់​ជួប​នរណា​ម្នាក់​ជា​សាធារណៈ​ ចាប់​តាំង​ពី​ការ​លែងលះគ្នា ​ជាមួយ Katie Holmes។ តារាប្រុសរូបនេះ រក្សាជីវិតផ្ទាល់ខ្លួនរបស់លោកជាឯកជន ហើយគ្រាន់តែចែករំលែកអំពីការងារថតកុនរបស់ខ្លួន តែប៉ុណ្ណោះ។

Katie Holmes

ចំណែក Katie Holmes បាននៅលីវអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពី ការរៀបការបរាជ័យរបស់នាង ដោយចិញ្ចឹមកូនស្រីរបស់នាង Suri រហូតដល់កូនស្រីរូបនេះ បានបញ្ចប់ការសិក្សា នៅសិក្សាបន្តនៅមហាវិទ្យាល័យ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖​

Katie Holmes
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]