កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន សម្រាប់ តារាចម្រៀងស្រី ពេជ្រ សោភា នៅពេលដែលរូបនាងបានបង្ហាញស្ទាយ៍តុបតែងខ្លួនស្អាតៗ ជាបន្តបន្ទាប់ ជាមួយនឹងភាពលេចធ្លោ ទាន់សម័យ និងមើលទៅសម្រស់កាន់តែក្មេងជាងវ័យ ។

ថ្មីៗនេះដែរ តារាចម្រៀងស្រីរូបនេះ បានបញ្ចេញនូវរូបភាពថ្មី ដ៏គួរឲ្យចាប់អារម្មណ៍ ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍ដ៏ទាក់ទាញ ក្នុងឈុតពណ៌ផ្កាឈូកចាស់ យ៉ាងឆើតឆាយ បង្ហាញរូបរាងស្អាត ព្រមជាមួយនឹងស្ទាយ៍សក់ និងការតុបតែងមុខ យ៉ាងស័ក្តិសមគ្នា មើលទៅកាន់តែគួរឲ្យស្រលាញ់ តែម្ដង។

យ៉ាងណាមិញ បន្ទាប់ពី បានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន បានសរសើរ និងពេញចិត្ត ទៅលើការតុបតែងខ្លួនយ៉ាងមានមន្តស្នេហ៍ ពោរពេញដោយភាពស្រស់ស្អាត របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]