កម្សាន្ត៖ តារាសម្តែង លោក Leonardo DiCaprio បានចេញមកជួបជុំគ្នា ជាមួយភរិយាថ្មីរបស់មហាសេដ្ឋី Jeff Bezos គឺ Lauren Sanchez និងតារាមួយចំនួនទៀត នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ។

Leonardo DiCaprio
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែង លោក Leonardo DiCaprio បានបង្ហាញភាពស្រស់សង្ហា ដោយបានស្លៀកពាក់​ឈុត​ខ្មៅ​យ៉ាងសាមញ្ញ ពាក់ម៉ាស់ និង​មួក​កីឡា​បេស្បល ​ដើម្បី​បិទបាំង​មុខ ​ពេល​ចាក​ចេញ​ពី​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។ ថ្វីត្បិតតែ Leonardo បានតែងខ្លួនបែបធម្មតាមែន ក៏អ្នកគាំទ្រជាច្រើន នៅតែស្គាល់ និងចាំស្វាគមន៍ នៅពេលដែលបានឃើញតារាប្រុសរូបនេះ បង្ហាញខ្លួន។

Leonardo DiCaprio

យ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ មិត្តស្រីរបស់ Leonardo ដែលជាតារាម៉ូដែលវ័យ ២៧ ឆ្នាំ Vittoria Ceretti មិនបានចូលរួមពិធីជប់លៀងមួយនេះ នោះទេ។ កាល​ពី​ចុង​ខែ​មិថុនា លោក Leonardo DiCaprio និង​មិត្ត​ស្រី​របស់​លោក ​បាន​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​របស់​មហាសេដ្ឋី Jeff Bezos និង​អតីត​អ្នក​កាសែត Lauren Sanchez ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី៕

ប្រភព៖ Ngoisao.net

សូមទស្សនារូប​ភាពខាងក្រោម៖ 

Leonardo DiCaprio
Leonardo DiCaprio និង Vittoria Ceretti
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]