កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber បានទាក់ទាញការចាប់អារម្មណ៍ ព្រមទាំងបង្កឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងរូបថត ដែលលោកបានឱបភរិយារបស់ខ្លួន ដែលជាតារាម៉ូដែល Hailey Bieber ពេលកំពុងអង្គុយមើលសមុទ្រ ក្នុងទីក្រុង Mallorca ប្រទេសអេស្ប៉ាញ។

នៅលើ Instagram កាលពីថ្ងៃទី ៩ ខែកក្កដា តារាចម្រៀង លោក Justin Bieber បានបង្ហោះរូបថតដ៏ស្និទ្ធស្នាល ជាមួយភរិយា របស់ខ្លួន នៅពីមុខទេសភាពសមុទ្រដ៏រ៉ូមែនទិក។ តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះ បានដាក់ចំណងជើង ជាមួយនឹង emojis រាងបេះដូង។ រូបថតមួយសន្លឹកនេះ ទទួលបានអ្នកចូលចិត្តជាង ២,២ លាននាក់ និងមតិរាប់ពាន់អំពីភាពផ្អែមល្ហែមរបស់គូស្វាមីភរិយាមួយគូនេះ។

យោងតាម Page Six បានឲ្យដឹងថា គូស្វាមីភរិយាអ្នកទាំងពីរ កំពុងសម្រាកលំហែវិស្សមកាល នៅ Mallorca ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញមួយ នៅសមុទ្រមេឌីទែរ៉ាណេ។ ប៉ាប៉ារ៉ាស៊ី ក៏បានថតរូបអ្នកទាំងពីរ ពេលសម្រាកលំហែកាយ មើលសមុទ្រជាមួយគ្នាពេលថ្ងៃលិច ផងដែរ។

ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញភាពរីករាយ នឹងការចេញកម្សាន្តជាលក្ខណៈឯកជន នៅថ្ងៃត្រង់ថ្ងៃនោះ។ ខណៈរូបថតស្និទ្ធស្នាលរបស់អ្នកទាំងពីរ បានលុបចោលពាក្យចចាមអារ៉ាម អំពីការបែកបាក់គ្នាដោយប្រយោល ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]