កម្សាន្ត៖ តារាចម្រៀងប្រុស លោក Justin Bieber បានបង្កការភ្ញាក់ផ្អើល នៅលើ Instagram កាលពីថ្មីៗនេះ នៅពេលដែលបានចែករំលែករូបថត ជាបន្តបន្ទាប់ នៃផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មអាល់ប៊ុមថ្មីរបស់ខ្លួន ជុំវិញពិភពលោក រួមទាំងរូបថតជាមួយប្រពន្ធ Hailey Bieber និងកូនប្រុស អាយុ ១០ខែ ផងដែរ។

តារាចម្រៀង លោក Justin Bieber បានថតរូបជាមួយប្រពន្ធ និងកូនរបស់ខ្លួន នៅឯឃ្លាំងជនបទមួយ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមស្ទូឌីយ៉ូទីប្រាំពីររបស់លោក គឺ «Swag» ។ ក្រុមគ្រួសារមួយនេះ ស្លៀកសម្លៀកបំពាក់ពណ៌ស និងខៀវ។ Justin និងកូនប្រុសរបស់ខ្លួន មិនបានពាក់អាវនោះទេ ខណៈដែល Hailey ពាក់អាវយឺត និងខោខូវប៊យ។

ក្នុងឈុតរូបថតខ្លះ Justin និងភរិយា បានឱបគ្នាយ៉ាងស្និទ្ធស្នាល។ តារាម៉ូដែល Hailey បានបង្ហាញសម្រស់ធម្មជាតិ និងសុខភាពល្អរបស់នាង ខណៈដែល Justin បង្ហាញរូបភាព គ្រួសាររឹងមាំ ផងដែរ។

កូនប្រុសរបស់ Justin Bieber បានឈ្នះបេះដូងអ្នកគាំទ្រជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់។ ក្មេងប្រុសរូបនេះ មានសក់ពណ៌ត្នោតនិងមាសមើលទៅដូចឪពុករបស់ខ្លួនណាស់។ នេះជាការថតរូបផ្លូវការ លើកដំបូងរបស់កូនប្រុស ជាមួយឪពុកម្តាយដែលថតដោយអ្នកថតរូប Rory Kramer។

គួររំឮកផងដែរថា Jack ដែលជាកូនប្រុស Justin និង Hailey កើតនៅចុងខែសីហាឆ្នាំមុន ដែលជាកូនដំបូងរបស់ពួកគេ បន្ទាប់ពីរៀបការបាន ៦ ឆ្នាំ។ គូស្វាមីភរិយាមួយគូនេះ បានបង្ហោះរូបកូនប្រុសជាច្រើនសន្លឹក ប៉ុន្តែមិនដែលបង្ហាញមុខឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]