កម្សាន្ត៖ កីឡាករបាល់ទាត់ លោក Cristiano Ronaldo និង គូស្នេហ៍ Georgina Rodriguez និង កូនៗទាំង ៥ នាក់ បានចេញមកម្សាន្តវិស្សមកាល នៅលើទូកកាណូត តម្លៃរាប់លានដុល្លារ នៅទីក្រុង Mallorca ប្រទេសអេស្ប៉ាញ ចំពេល កំពុងតែមានការរិះគន់ចំពោះការមិនទៅលេងមិត្តរួមក្រុម Diogo Jota ។

នៅលើទំព័រផ្ទាល់ខ្លួន របស់ Georgina Rodriguez បានបង្ហោះរូបថតនិងវីដេអូជាច្រើន នៃការហាលថ្ងៃ ក្រោមពន្លឺព្រះអាទិត្យ និងសម្រាកកម្សាន្ត នៅលើទូកឯកជន របស់ Cristiano Ronaldo ។ តារាមួយគូនេះ មានកាយវិការស្និទ្ធស្នាលជាច្រើន ពោរពេញដោយភាពរីករាយ ក្នុងការពិសាអាហារពេលល្ងាច។

មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះបានឆ្លៀតឱកាសហាត់ប្រាណ និងពង្រឹងកំភួនជើង។ ជាមួយគ្នានេះដែរ Ronaldo Jr ដែលជាកូនច្បងរបស់កំពូលតារាព័រទុយហ្គាល់រូបនេះ មានការរំភើបចិត្តនឹងគ្រប់គ្រងទូក នៅលើសមុទ្រ។

យោងតាម ប្រភព Marca បានឲ្យដឹងថា អ្នកនេសាទ និងអ្នកទេសចរជាច្រើន បានរីករាយ ពេលដែលបានឃើញ Ronaldo ហែលទឹក និងលេងជាមួយកូនៗរបស់ខ្លួន នៅពេលថ្ងៃលិច។ មនុស្សជាច្រើន បានថតរូប និងវីដេអូរបស់ក្រុមគ្រួសារតារារូបនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]