ក្រុមហ៊ុន TECNO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានកំពុងវាយលុកទីផ្សារស្មាតហ្វូន និងទទួលបានការគាំទ្រជាខ្លាំងទៅផលិតផលស្មាតហ្វូនរបស់ខ្លួន សុទ្ធសឹងមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប ការរចនាទាន់សម័យ និងមានតម្លៃពិសេសបំផុតបើប្រៀបធៀប

នឹងដៃគូប្រកួតប្រជែង។ ជាក់ស្តែងថ្មីៗនេះ TECNO ក៏បានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីថ្មីមួយស៊េរីទៀត  គឺ TECNO SPARK Series ដែលក្នុងនោះមាន ស្មាតហ្វូន TECNO SPARK 40C ។ស្មាតហ្វូន TECNO ស៊េរីថ្មីនេះ គឺផ្តោតទៅលើស្មាតហ្វូន ប្រើប្រាស់បានយូរបំផុត ដែលមានសមរម្យ តម្លៃក្រោម $150 ជាមួយនឹងថ្មធំ 6000mAh ធ្វើអោយអ្នកប្រើប្រើប្រាស់មានទំនុកចិត្តខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មធំ 6000mAh នាំមកនូវការកម្សាន្តបានពេញ១ថ្ងៃ

ស្មាតហ្វូន SPARK 40c នេះបានបំថ្មរហូតដល់ 6000mAh ដែលប្រើប្រាស់បានយូរបំផុត ផ្តល់នូវការកម្សាន្តបានពេញមួយថ្ងៃមិនបារម្មត្រូវសាកញឹកញាប់ និង ការគាំទ្រការសាកលឿន 18W។ ផ្តល់នូវប្រព័ន្ធប្រតិបត្តិការរលូនយ៉ាងតិច៤ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីនដែលសាកសមបំផុតសម្រាប់អ្នកដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន។

ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់​ ៤ឆ្នាំ ជាមួយថាមពលថ្មធំ ដែលមានថាមពលថ្មធន់ប្រើបា្រស់បានយូរ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល១០០០ដង ។ 

អេក្រង់120Hz ទំហំធំ 6.67 អ៊ីញ ផ្តល់នូវការកម្សាន្តដ៏អស្ចារ្យ

SPARK 40C បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសម្លេង និងរូបភាពដ៏រដ៏រស់រវើក។ SPARK 40C ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rate ។

នៅលើ SPARK 40C ផ្តល់នូវបាសបំពងសម្លេង ២គ្រាប់ ជាមួយនឹង DTS ដែលធ្វើឲ្យ SPARK 40C ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសម្លេងកាន់តែច្បាស់និងសម្លេងគុណភាពល្អប្រសើរសម្រាប់កម្សាន្តនានា។

ប្រព័ន្ធការពារជម្រាប់ទឹក IP64 និង​ការពារធ្លាក់រហូតដល់១ម៉ែតកន្លះ

ស្មាតហ្វូន SPARK 40c ជាស្មាតហ្វូនធន់នឹងការធ្លាក់កម្រិតខ្ពស់ ការពារជម្រាបទឹក IP64 ដូចជាទឹកភ្លៀង ជ្រុះចូលទឹក ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពីTÜV Rheinland ។

មិនត្រឹមតែការពារការជ្រាបទឹក​​ ស្មាតហ្វូនេះក៏អាចធន់នឹងការពារពីធ្លាក់រហូតដល់កម្ពស់ ១ម៉ែតកន្លះ ដោយគ្មានការបានរម្មណ៍។

លើសពីនេះមានលក្ខណៈពិសេសដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម១គីឡូម៉ែត*មានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (*អាស្រ័យលើទីតាំងនិងស្ថានភាពការប្រើប្រាស់) ហើយSPARK 40C ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប ។

វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 128GB+16G (RAM តម្លើង 8 GB) ។ SPARK 40C បំពាក់ដោយបន្ទះឈីប MediaTek Helio G81 Processor ដែលបង្កើនល្បឿនដំណើរការកាន់តែរលូន។

នៅលើកាមេរ៉ាខាងមុខ SPARK 40C មានកាមេរ៉ាមេទំហំ 13 MP ។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Clear Selfie។

ស្មាតហ្វូនថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការលឿនជាងមុន កាមេរ៉ាល្អជាងមុន និងសមត្ថភាពថ្មល្អ

ជាងមុន ដែលធន់ធ្លាក់ និងការជ្រៀបទឹក ជា ស្មាតហ្វូនកំពូលធន់ តម្លៃក្រោម១៥០ដុល្លារ។

TECNO SPARK 40C ជាមួយជម្រើសទំហំផ្ទុក៖

- 128GB+8GB* (4GB + 4GB) មានតម្លៃពិសេសត្រឹមតែ $89 និងមានថែមជូនកាដូពិសេស។

- 128GB+16G* (8GB + 8GB) មានតម្លៃពិសេសត្រឹមតែ $109 និងមានថែមជូនកាដូពិសេស។

## END ##

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]

ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]