កម្សាន្ត៖ បើទោះបីជាទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់មែន តែសម្រាប់ តារាចម្រៀងស្រី Katy Perry និង អតីតគូស្នេហ៍ ដែលជាតារាសម្ដែង លោក Orlando Bloom បានដើរតួនាទីជាឪពុកម្ដាយ នាំកូនចេញមកកម្សាន្តជាមួយគ្នា យ៉ាងកក់ក្ដៅ។

Katy Perry និង Orlando Bloom
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងការកម្សាន្តលើកនេះ លោក Orlando Bloom បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលបានបង្ហោះរូបថត ពោរពេញដោយក្ដីសុខ ពីការធ្វើដំណើរកម្សាន្តជាមួយ Katy Perry និងកូនពីរនាក់របស់លោក គឺកូនស្រី Daisy អាយុជិត ៥ ឆ្នាំ និងកូនប្រុស Flynn អាយុ ១៤ ឆ្នាំ ដែលជាកូន ពីអាពាហ៍ពិពាហ៍ពីមុនរបស់លោក ជាមួយ តារាម៉ូដែលស្រី Miranda Kerr

Katy Perry និង Orlando Bloom រួមទាំងកូនៗ

គួររំឮកផងដែរថា កាល​ពី​សប្តាហ៍​មុន Orlando និង Katy បាន​ប្រកាស​ពី​ការ​បញ្ចប់​ទំនាក់​ទំនង​របស់​ពួក​គេ​ បន្ទាប់​ពី ​នៅ​ជាមួយ​គ្នា​អស់ ៩ ឆ្នាំ ដោយ​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​កូន​ស្រី​របស់​ពួក​គេ។ ទោះ​បី​ជា​បែក​គ្នា​ ក៏​តារា​ទាំង​ពីរ​នៅ​តែ​នាំ​កូន​ទៅ​កម្សាន្ត​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]