កម្សាន្ត៖ Travis Kelce ដែលត្រូវបានគេស្គាល់ថា ជាមិត្តប្រុស របស់ តារាចម្រៀងស្រី Taylor Swift បានបង្ហាញពីសុភមង្គលរបស់ខ្លួន បន្ទាប់ពី មានអ្នកគាំទ្របានសរសើរ លោកថាមាន មិត្តស្រីល្អបំផុតនៅក្នុងពិភពលោក ។

Taylor Swift និង Travis Kelce 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឯការប្រកួតវាយកូនហ្គោល American Century Championship ក្នុងរដ្ឋ Nevada កាលពីថ្ងៃសៅរ៍ អ្នកទស្សនាម្នាក់បានលើកទឹកចិត្ត Travis Kelce ជាមួយនឹងការអត្ថាធិប្បាយ បែបនេះ។ រូបលោក បានងក់ក្បាលហើយឆ្លើយថា «គំនិតល្អ»។

Taylor Swift និង Travis Kelce 

គួររំឮកផងដែរថា Travis Kelce និង Taylor Swift បានចាប់ផ្តើមទាក់ទងគ្នា នៅរដូវក្តៅឆ្នាំ ២០២៣។ ទំនាក់ទំនងរបស់ពួកគេ បានចាប់ផ្តើមនៅពេលដែល Travis ព្យាយាមផ្តល់ឱ្យតារាចម្រៀងនូវខ្សែដៃមិត្តភាព នៅឯកម្មវិធី Eras Tour ក្នុងទីក្រុង Kansas នៅខែកក្កដានៃឆ្នាំនោះ ប៉ុន្តែវាមិនបានសម្រេច។ បន្ទាប់ពី Travis បានចែករំលែករឿងនេះ យ៉ាងសោកសៅ នៅលើផតឃែស្ថ New Heights នោះ Taylor បានដឹងពីអារម្មណ៍របស់កីឡាករអាមេរិករូបនេះ។ ពួកគេ​ បានចាប់​ផ្តើម​ជួប​គ្នា​ មិន​យូរ​ប៉ុន្មាន Taylor បាន​បង្ហាញទំនាក់ទំនង ក្នុង​ខែ​ធ្នូ​ ឆ្នាំ​នោះ។ Taylor បានពណ៌នាសាររបស់ Travis ថា «គួរឲ្យចាប់អារម្មណ៍» ដែលធ្វើឲ្យនាងមិនអាចព្រងើយកន្តើយបាន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift និង Travis Kelce 
Taylor Swift និង Travis Kelce 
Taylor Swift និង Travis Kelce 
Taylor Swift និង Travis Kelce 
Taylor Swift និង Travis Kelce 
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]