ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានារាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការ​ឯកភាពខេត្តកំពង់ស្ពឺ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់​ បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែងដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ដោយបានរកឃើញជនជាតិបរទេស ដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ៤នាក់។

ក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមានកំព្យូទ័រ, ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាព ឆបោកតាមអនឡាញមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]