រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ –នៅក្នុងការឈានជំហានដើម្បីទទួលបាននូការថែទាំសុខភាព កាន់តែប្រសើរSunway Medical Centre នៃទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី បានបើកការិយាល័យតំណាងនៅប្រទេសកម្ពុជារបស់ខ្លួននៅរាជធានីភ្នំពេញក្នុងគោលបំណងជួយដល់អ្នកជំងឺកម្ពុជាដែលកំពុង ស្វែងរកការព្យាបាលនៅបរទេស។

ការិយាល័យនេះនឹងក្លាយជាទីតាំងប្រចាំការ ដោយផ្តល់ជំនួយជាភាសាខ្មែរភាសាអង់គ្លេស និងភាសាចិនសម្រាប់ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការណែនាំរបស់វេជ្ជបណ្ឌិត ការរៀបចំផែនការព្យាបាល និងការសម្របសម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺកម្ពុជាដែលកំពុងស្វែងរកការព្យាបាលនៅក្នុង ប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ដើម្បីជាជំនួយក្នុងការទទួលបានសេវាកម្មដ៍រលូន មន្ទីរពេទ្យបានណែនាំទូរស័ព្ទ Hotline និង "Sunway Hospitality Package" ដែលត្រូវបានរចនាឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកជំងឺពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។

សេវាកម្មរួមមាន:  

  •  ជំនួយមុនពេលមកដល់ – ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការប៉ាន់ស្មានការចំណាយ ជំនួយទិដ្ឋាការ (VISA)
  • ការថែទាំពេលមកដល់ - មានក្រុមការងារក្នុងការជួបនិងស្វាគមន៍នៅព្រលានយន្តហោះ, Loungeសម្រាប់អង្គុយសម្រាក, សេវាកម្មដឹកពីព្រលានយន្តហោះទៅមន្ទីរពេទ្យដោយឥតគិតថ្លៃ 
  • សេវាកម្មនៅក្នុងមន្ទីរពេទ្យ - អ្នកបកប្រែ អ្នកសម្របសម្រួលថែទាំអ្នកជំងឺ ការគាំទ្រពីក្រុមគ្រួសារ
  • Sunway Sanctuary - កន្លែងស្នាក់នៅមុន និងក្រោយការចូលមន្ទីរពេទ្យ ដែលមានទីតាំងងាយស្រួលនៅជាប់មន្ទីរពេទ្យ 
រូបភាព

ព្រឹត្តិការណ៍សម្ពោធនេះត្រូវបានសម្ពោធដោយឯកឧត្តមឯកអគ្គរដ្ឋទូត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នៃការថែទាំសុខភាព។

" យើងយល់ថាការស្វែងរកសេវាកម្មព្យាបាលនៅបរទេសមិនមែនជាការសម្រេចចិត្តស្រាលនោះទេ។ នោះហើយជាមូលហេតុដែល Sunway Medical Centre ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យការធ្វើដំណើរនេះមានភាពងាយស្រួលបំផុត។ " លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre មានប្រសាសន៍ថា  " យើងសង្ឃឹមថា Sunway Medical Centre  នឹងអាចកំណត់នូវស្តង់ដានៃបទពិសោធន៍ថែទាំសុខភាពឡើងវិញ សម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការថែទាំនៅបរទេស — ដែលធ្វើមានភាពដិតដល់  ងាយស្រួល និងការយកចិត្តទុកដាក់ជាងគេ"។ 

រូបភាព

ជាមួយនឹងគ្រែសម្រាកចំនួន 810 ដែលនឹងត្រូវបានពង្រីកដល់ 1,100 និងប្រកបដោយវេជ្ជបណ្ឌិតឯកទេស ជាង 350 នាក់ និងមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តចំនួន 28 ផ្នែក Sunway Medical Centre  នៅតែបន្ត ពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Sunway Medical Centre   ក៏ជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសម៉ាឡេស៊ីដែលទទួលបានការទទួលស្គាល់ ចំនួនបីគឺពី Joint Commission International (JCI) from the United States, the Australian Council on Healthcare Standards (ACHS) និង the Malaysian Society for Quality in Health (MSQH)

រូបភាព

មន្ទីរពេទ្យនេះត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World's Best Hospitals Ranking 2024 និង 2025។ Sunway Medical Centre  ត្រូវបានគេស្គាល់ផងដែរសម្រាប់ភាពខ្លាំងរបស់ខ្លួននៅក្នុងផ្នែកជំងឺមហារីក ផ្នែកបេះដូង ផ្នែកឆ្អឹង ផ្នែកក្រពះពោះវៀន ផ្នែកប្រព័ន្ធសរសៃប្រសាទ ផ្នែកសុខភាពស្ត្រី និងកុមារ និងការវះកាត់កម្រិតខ្ពស់។

ការិយាល័យតំណាង SUNWAY MEDICAL CENTRE នៅប្រទេសកម្ពុជា

ខ្សែទូរស័ព្ទ Hotline (និយាយភាសាខ្មែរ)

096 92 92 921 / 076 92 92 921 (ការិយាល័យតំណាង Sunway Medical Centre នៅប្រទេសកម្ពុជា) 017 376 566 (វេជ្ជបណ្ឌិត Molyka – វេជ្ជបណ្ដិតតំណាងផ្តាច់មុខ)

អុីម៉ែល

[email protected]

អាស័យដ្ឋាន

ជាន់ទី 1, លេខ 5 វត្តកោះផ្លូវ (81), រាជធានីភ្នំពេញ, កម្ពុជា

ប្រព័ន្ធបណ្តាញសង្គម SUNWAY MEDICAL CENTRE

https://www.facebook.com/sunwaymedicalcentrecambodia

សម្រាប់ការសាកសួរបន្ថែម៖

PREM

អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិ

Sunway Medical Centre 

[email protected]

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]