កម្សាន្ត៖ អតីតតារាម៉ូដែលស្រី Miranda Kerr និង ស្វាមី ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា លោក Evan Spiegel បានមកជួយគាំទ្រ Katy Perry ដែលជាអតីតគូដណ្តឹងរបស់តារាសម្ដែង Orlando Bloom នៅក្នុងការប្រគំតន្ត្រីក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅនេះ។

Miranda Kerr និង ស្វាមី បានចេញមកកម្សាន្តជាមួយគ្នា ជាលក្ខណៈ ឯកជនមួយ ដើម្បីមកមើលកម្មវិធីរបស់ Katy Perry នៅសង្វៀន Kia Forum កាលពីយប់ថ្ងៃអង្គារ។ តារាម៉ូដែលវ័យ ៤២ ឆ្នាំរូបនេះ ស្លៀកពាក់បែបសាមញ្ញ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ អាវខូវប៊យក្រៅ និងការតុបតែងមុខបែបស្រាលៗ។ ខណៈស្វាមី លោក Evan Spiegel ក៏បានស្លៀកសំលៀកបំពាក់សាមញ្ញៗ ទៅមើលការប្រគុំតន្ត្រីមួយនេះ ផងដែរ។

Miranda Kerr មានភាពស្និទ្ធស្នាលជាមួយ Katy Perry អស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីតារាចម្រៀងស្រីរូបនេះ បានណាត់ជួបជាមួយ Orlando Bloom ដែលជាអតីតស្វាមីរបស់ Miranda ។ តារាម៉ូដែលស្រី Miranda ធ្លាប់បាននិយាយថា នាងចាត់ទុក Katy ដូចជាប្អូនស្រីរបស់នាង។ នាងបានប្រាប់ក្នុងកម្មវិធី podcast «Something to Talk About» ក្នុងឆ្នាំ ២០២៣ ថា «ខ្ញុំពិតជាដឹងគុណចំពោះ Katy ជារៀងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថា សំណាងណាស់ដែលមានទំនាក់ទំនងនោះជាមួយនាង។ Katy គឺដូចជាប្អូនស្រីរបស់ខ្ញុំ ហើយពួកយើងបាននៅជាមួយគ្នាតាំងពីថ្ងៃដំបូង» ។

គួររំឮកផងដែរថា Miranda និង Katy បានគាំទ្រគ្នាជាសាធារណៈជាច្រើនដង ដោយបង្ហាញភាពស្និទ្ធស្នាលក្នុងព្រឹត្តិការណ៍នានា។ Katy Perry ក៏បានចូលរួមក្នុងការផ្សព្វផ្សាយគ្រឿងសំអាង Kora របស់ Miranda មួយចំនួន និងបានផ្សាយបន្តផ្ទាល់ នូវការសរសើររបស់នាងចំពោះផលិតផលផងដែរ។ តារាចម្រៀងវ័យ ៤០ ឆ្នាំរូបនេះ បានបង្ហើបថា Miranda តែងតែផ្តល់អំណោយដល់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]