កម្សាន្ត៖ តារាសម្តែង លោក Tom Cruise និង តារាសម្ដែងស្រី Ana de Armas ត្រូវបានគេ ប្រទះឃើញអង្គុយជាមួយគ្នា មើលសមុទ្រ យ៉ាងរីករាយ អំឡុងពេលវិស្សមកាលនៅលើកោះ Menorca ។

Tom Cruise
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថត ដែលបានចេញផ្សាយដោយ Hola! កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅ បានបង្ហាញឲ្យឃើញថា តារាប្រុសស្រីមួយគូនេះ បានសម្រាកនៅលើទូក ខណៈពេលកំពុងជិះទូកជុំវិញដែនទឹកភាគខាងលិចនៃកោះ Balearic នៃឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ។ Tom Cruise ពាក់​អាវ​ពណ៌​ខៀវ​ខ្ចី ខោ​ជើង​ខ្លី និង​អាវ​ការពារ​ខ្លួន​ពី​ព្រះអាទិត្យ។ Ana de Armas បង្ហាញ​ភាព​សិចស៊ី​ក្នុង​រ៉ូប​ពណ៌​ស ពីលើការស្លៀក​ឈុត​ប៊ីគីនី និង​បាន​ពាក់​មួក​ចំបើង ទុក​សក់​របស់​នាង​ទម្លាក់ចុះ​តាម​ធម្មជាតិ និង​ពាក់​គ្រឿង​លម្អ​ តាមបែបឆ្នេរ។

Tom Cruise និង Ana de Armas

តារា​ទាំង​ពីរ​ ត្រូវ​បាន​គេ​ឃើញ​ជជែក​គ្នា​យ៉ាង​ស្និទ្ធស្នាល។ នៅពេលមួយ Ana បានលើកជើងរបស់នាងឡើងលើកៅអីដែល Tom Cruise កំពុងសម្រាក។

យ៉ាងណាមិញ យោងតាមកាសែតនេះ រូបថតទាំងនោះ ត្រូវបានគេថតនៅថ្ងៃទី ៣០ ខែមិថុនា នៅជិតកោះ Menorca ដែលជាកន្លែងដែលមានភាពស្រស់ស្អាត និងសន្តិភាព ដែលត្រូវបានគេចាត់ទុកថា ជាគុជខ្យងតូចមួយនៃកោះ Balearic ។ ប្រភព​បាន​បង្ហើប​ថា មាន​តែ Tom និង Ana នៅ​លើ​ទូក​ជាមួយ​នឹង​នាវិក ដោយ​គេ​ជឿ​ថា ​នេះ​ជា​វិស្សមកាល​ឯកជន​របស់​គូស្នេហ៍។

Tom Cruise និង Ana de Armas

គួររំឮកផងដែរថា តារាសម្ដែង លោក Tom Cruise មានពាក្យចចាមអារ៉ាមថា កំពុងទាក់ទងជាមួយ Ana de Armas អស់រយៈពេលជាច្រើនខែមកហើយ ខណៈដែលពួកគេ តែងតែបង្ហាញមុខជាមួយគ្នាជាញឹកញាប់ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise និង Ana de Armas
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]