កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បាននិយាយថា នាងមិនចង់រៀបការម្តងទៀតទេ បន្ទាប់ពី អ្នកគាំទ្រម្នាក់ បានស្នើសុំនាង នៅក្នុងការប្រគុំតន្ត្រីមួយ កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។

នៅក្នុងអំឡុងពេល ការប្រគុំតន្ត្រីនៅទីក្រុង Bilbao ប្រទេសអេស្បាញកាលពីថ្ងៃទី ១៦ ខែកក្កដា មានបុរសម្នាក់បានកាន់សញ្ញាដែលសរសេរថា «J.Lo, តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?» ខណៈនោះ តារាស្រី Jennifer Lopez បានឆ្លើយតបបែបកំប្លែងថា «ខ្ញុំគិតថា ខ្ញុំរួចរាល់ជាមួយវាហើយ។ ខ្ញុំបានសាកល្បងវាពីរបីដងហើយ»។ នាងសើចហើយងក់ក្បាល ដោយបញ្ជាក់ថា នាងលែងចាប់អារម្មណ៍នឹងការរៀបការទៀតហើយ។
ពេលវេលាដ៏ស្មោះត្រង់របស់ Jennifer បានរីករាលដាល យ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយទាក់ទាញមតិគាំទ្រជាច្រើន។ បច្ចុប្បន្ន Jennifer Lopez កំពុងធ្វើដំណើរកម្សាន្តនៅអឺរ៉ុបជាមួយនឹងដំណើរប្រគុំតន្ត្រីទេសចរណ៍ Up All Night ដែលបានចាប់ផ្តើមក្នុងខែសីហា ក្នុងប្រទេសអេស្ប៉ាញ។ តារាចម្រៀងប៉ុបវ័យ ៥៥ ឆ្នាំរូបនេះ បានឡើងឆាកជារៀងរាល់យប់ ចាប់តាំងពីបញ្ចប់ការលែងលះពីតារាសម្ដែង Ben Affleck កាលពីប៉ុន្មានខែមុន។

គួររំឮកផងដែរថា តារាចម្រៀង Jennifer Lopez បានដាក់ពាក្យលែងលះជាមួយ Ben Affleck កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីរៀបការបានពីរឆ្នាំ។ នាង និង Ben បានបញ្ចប់ការលែងលះនៅខែកុម្ភៈ ឆ្នាំនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]