កម្សាន្ត៖ តារាសម្ដែងស្រី Ruby Lin បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ដោយបានបង្ហាញរាងដ៏ស្រស់ស្អាតរបស់នាង វ័យ ៤៩ឆ្នាំ ពេលធ្វើដំណើរទៅឆ្នេរសមុទ្រ។

Ruby Lin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin បានថតរូបនៅសមុទ្រ ឱ្យទស្សនាវដ្តី Share ។ តារាស្រីរូបនេះ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​នាង ​ចំពោះ​ដំណើរ​កម្សាន្ត​នេះ​ថា​ «ពេលវេលា​ដើរ​កាត់​ខ្យល់ ញញឹម​នៅ​មុខ​រលក គឺ​ជា​អំណោយ​ដែល​ម៉ាល់ឌីវ​បាន​ផ្ដល់​ឱ្យ​ខ្ញុំ។ ទាំង​នោះ​ក៏​ជា​សេចក្តី​ប្រាថ្នា​ដ៏​បរិសុទ្ធ​បំផុត​ក្នុង​ចិត្ត​ខ្ញុំ​ដែរ។ រាល់ការធ្វើដំណើរ គឺមានតម្លៃគួរឱ្យស្រលាញ់ ខ្ញុំកំពុងទន្ទឹងរង់ចាំវិស្សមកាលនៅកោះបន្ទាប់»។

Ruby Lin

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាសម្ដែងស្រី​រូប​នេះ​ បានបង្ហាញ​រាង​ស្លីម និង​ស្អាត​ពេល​ថត​ម៉ូដ។ រូបនាង បានពាក់​អាវ​ចរ​ពណ៌​ស រួម​នឹង​សំពត់​វែង​ យ៉ាងសាមញ្ញ​និង​ស្រួល​ខ្លួន។ នាងបានបង្ហាញស្នាម​ញញឹម​ស្រស់​ស្រាយ បង្ហាញ​ពី​ភាព​ទាក់ទាញ​បែប​ធម្មជាតិ និង​សម្រស់ដ៏ក្មេង​ជាង​វ័យ។ នៅលើ Weibo ទស្សនិកជនបានបញ្ចេញមតិសរសើរ ពីភាពស្រស់ស្អាត របស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
 Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]