កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តុបតែងខ្លួនវិញ សម្រាប់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែបង្ហាញពីភាពទាក់ទាញ ជាមួយនឹងភាពស្រស់ស្អាត បែបទាន់សម័យ និងឆើតឆាយ មិនថា ពេលចេញមកកម្សាន្ត ឬចូលរួមកម្មវិធីផ្សេងៗ នោះទេ។

កាលពីថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានចេញមកបង្ហាញរូបភាពថ្មី សម្រាប់អ្នកគាំទ្រ នៅលើបណ្ដាញសង្គម ដោយបានបង្ហាញ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតអាវស ក្រវ៉ាត់ខ្មៅរឹបចង្កេះ បង្ហាញសម្រស់និងរូបរាងស្អាត ជាពិសេស ថែមទាំងមានការលេងស្ទាយ៍ម៉ូតសក់ យ៉ាងស័ក្តិសមគ្នា មើលទៅគួរឲ្យស្រលាញ់ ទៀតផង។

យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើន ពិតជាមានការពេញចិត្ត និងបានសរសើរ ទៅលើការបង្ហាញរូបភាព ដ៏មានលេចធ្លោ ស្រស់ស្អាតមានមន្តស្នេហ៍ របស់ តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]