កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថាជា អតីតស្វាមី តារាសម្ដែងស្រី Barbie Hsu បានផ្តល់កាដូខ្សែកពេជ្រដ៏ថ្លៃ ដល់ប្រពន្ធរបស់ខ្លួន នៅថ្ងៃខួបកំណើតរបស់នាង។

កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ អ្នកជំនួញ Wang Xiaofei បានរៀបចំពិធីខួបកំណើត ដល់ភរិយាថ្មី Ma Xiaomai ដោយមានការចូលរួមពីមិត្តភក្តិ និងក្រុមការងារជាច្រើននាក់។

ក្នុងថ្ងៃខួបកំណើត Xiaomai បានស្លៀករ៉ូបវែងស៊ិចស៊ី តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងពោរពេញដោយសុភមង្គល ដោយទទួលបានការអបអរសាទរជាច្រើនពីភ្ញៀវ និងការឱបថើបពីស្វាមី។ នៅចំពោះមុខមនុស្សគ្រប់គ្នា នាងបានបើកអំណោយដែលស្វាមីរបស់នាង បានផ្តល់ឱ្យនាង គឺជាខ្សែកពេជ្រមេអំបៅ តម្លៃ ៨០០០០ NDT (ប្រមាណជិត ៣ពាន់ដុល្លារ)។

កាលពីថ្ងៃមុន Ma Xiaomai បានធ្វើការឡាយវីដេអូ ចែករំលែកអំពីជីវិតប្រចាំថ្ងៃរបស់នាង។ ខណៈពេលដែលនាងកំពុងជជែកលេងជាមួយគ្រប់គ្នា កូនៗទាំងពីរនាក់របស់ប្តីនាង បានធ្វើឱ្យនាងភ្ញាក់ផ្អើលដោយបានចូលទៅក្នុងបន្ទប់ និងផ្តល់អំណោយដល់នាង។ ពេលកាន់នំខេកដែលកូនទាំងពីរឲ្យមក នាងនិយាយថា នាងរំភើបចិត្ត និងសរសើរកូនទាំងពីរ ថាគួរឲ្យស្រលាញ់ខ្លាំងណាស់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]