កម្សាន្ត៖ តារាសម្ដែងស្រី Angelina Jolie និង Salma Hayek ដែលជាភរិយារបស់មហាសេដ្ឋី François-Henri Pinault បានបង្ហាញខ្លួន ឡើងយន្តហោះ ទៅកាន់ម៉ិកស៊ិក ធ្វើឱ្យអ្នកដំណើរភ្ញាក់ផ្អើល ជាមួយនឹងភាពសាមញ្ញរបស់ពួកគេ។

កាលពីចុងសប្តាហ៍ កន្លងទៅនេះ តារាសម្តែងស្រីល្បីឈ្មោះពីររូប គឺ Angelina Jolie និង Salma Hayek បានធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេ បានបង្ហាញខ្លួន នៅលើជើងហោះហើរពាណិជ្ជកម្មមួយ ក្នុងទីក្រុង Mexico City ។ វីដេអូដែលបានចែករំលែកនៅលើ TikTok កាលពីថ្ងៃសៅរ៍ បានបង្ហាញថា អ្នកទាំងពីរ បានជជែកគ្នាលេងយ៉ាងរីករាយ នៅលើស្ពានទៅកាន់យន្តហោះ។ Salma Hayek ពាក់ឈុតខ្មៅ ខណៈ Angelina បានជ្រើសរើស សម្លៀកបំពាក់ពណ៌ស បែបសាមញ្ញ។

Angelina និង Salma ត្រូវបានគេឃើញ ញញឹម និងថតរូបជាមួយអ្នកគាំទ្រ នៅព្រលានយន្តហោះ ព្រមទាំងនៅកន្លែងញ៉ាំអាហារ។ អ្នកទាំងពីរ មិនស្ទាក់ស្ទើរ ក្នុងការឈរតម្រង់ជួរ នៅក្នុងហ្វូងមនុស្សដ៏ច្រើនកុះករ។ ពួកគេបានចុះចតនៅ Veracruz ប្រទេសម៉ិកស៊ិក ដែលជាស្រុកកំណើតរបស់ Salma ។ យោងតាមកាសែត Mexico News Daily បានឲ្យដឹងថា Angelina និង Salma ត្រូវបានស្វាគមន៍នៅព្រលានយន្តហោះដោយ Xóchitl Molina ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌របស់រដ្ឋ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]