កម្សាន្ត៖ តារាស្រី និងជាសេដ្ឋីនី Kim Kardashian បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងការត្រលប់មកវិញ នូវស្ទីលលេងខ្លួន យ៉ាងប្លែកភ្នែក។
មហាសេដ្ឋីម៉ូដរូបនេះ បានបង្ហាញខ្លួន ដោយបាននាំយកគំរូ ក្នុងឈុតរឹបរាងពណ៌ខ្មៅ Mugler បែបបុរាណ ដែលបានបង្ហាញនៅលើ Instagram របស់នាង ដោយដាក់ចំណងជើងថា «Mugler Magic» ។

ជាមួយនឹងការដកស្រង់ចេញពីបណ្តុំនៃរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៩៨ របស់ Thierry Mugler ឈុតខោអាវ ដែលស្រោបដោយឈុតពណ៌ឆ្នូតៗរបស់ Kim Kardashian រួមមានអាវកខ្ពស់ និងដៃវែងជាមួយនឹងបន្ទះស្តើងៗ ដែលបង្ហាញឲ្យឃើញស្បែកច្រើន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅខាងក្រោម ឈុតពណ៌ខ្មៅមួយឈុតនេះ មានខោជើងវែង ស្លៀកឡើងលើត្រឹមភ្លៅ បង្ហាញជើង និងរូបរាងស្អាតរបស់នាង។

តារាស្រីរូបនេះ ក៏បានបង្កើតភាពទាក់ទាញមួយចំនួន ជាមួយនឹងអាវធំពណ៌ខ្មៅដែលមានប្រវែងវែង ដែលមើលទៅដូចជាសម្លៀកបំពាក់ខាងក្រៅដូចគ្នា ដែលបានឃើញនៅលើផ្លូវដើរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]