កម្សាន្ត៖ តារាសម្តែងស្រី Zhao Wei និង កូនស្រីវ័យ ១៥ ឆ្នាំ Xiao Si Yue បានបង្ហាញខ្លួនជាមួយគ្នា នៅព្រលានយន្តហោះ Daxing ក្នុងទីក្រុងប៉េកាំង​ កាលពីរសៀលថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ។

Zhao Wei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Zhao Wei និងកូនស្រីរបស់នាង កំពុងកម្សាន្តវិស្សមកាលជាមួយគ្នា នៅ Dali ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ពួក​គេទាំងពីរ ​បាន​បង្ហាញ​ខ្លួន​ជា​មួយ​គ្នា។ យ៉ាងណាមិញ ដំបូងឡើយ Zhao Wei មើលទៅសប្បាយចិត្ត ប៉ុន្តែនៅពេលដែល paparazzi ចាប់ផ្តើមថតរូបកូនស្រីរបស់នាង តារាស្រីរូបនេះ បានបង្ហាញពីភាពមិនស្រួលរបស់ខ្លួន។

Zhao Wei និង កូនស្រី

នៅវ័យ ១៥ ឆ្នាំ កូនស្រីរបស់ Zhao Wei មានកម្ពស់ប្រហែល ១.៧ ម៉ែត្រ លើសម្តាយរបស់នាង ដែលមានកម្ពស់ប្រហែល ១៦៦ សង់ទីម៉ែត្រ។ កូនស្រីរបស់តារាស្រីរូបនេះ មាន​កម្ពស់ រាង​ស្លីម មាន​សក់​វែង និងស្លៀក​សម្លៀក​បំពាក់​សាមញ្ញ ហើយ​មានភាពខ្មាស់​អៀន​បន្តិច​នៅ​មុខ​កាមេរ៉ា។ មតិ​នៅលើ​បណ្ដាញ​សង្គម​ បាន​សរសើរ​ថា ម្ដាយ​និងកូន​ស្រីអ្នកទាំងពីរ មើល​ទៅ​ដូច​បង​ប្អូន។ ទស្សនិកជនភាគច្រើន ឃើញនាងទទួលបាននូវលក្ខណៈពិសេសដ៏ស្រស់ស្អាតពី ឪពុកម្តាយរបស់នាង ជាមួយនឹងភ្នែកធំៗពី Zhao Wei បបូរមាត់ក្រាស់ គល់ច្រមុះ និងទម្រង់មុខស្រដៀងនឹងឪពុករបស់នាង ដែលជាអ្នកជំនួញ Huang You Long

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei 
 Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]