កម្សាន្ត៖ តារាសម្តែង លោក Tom Cruise និង តារាសម្តែង Ana de Armas ត្រូវបានគេឃើញថា បានណាត់ជួបគ្នាក្នុងកម្មវិធីប្រគុំតន្ត្រី Oasis នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា កន្លងទៅនេះ បន្ទាប់ពី ធ្វើដំណើរទៅសមុទ្រមេឌីទែរ៉ាណេជាមួយគ្នា។

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះដោយ DJ Goldie ជនជាតិអង់គ្លេស នៅលើ Instagram បានឲ្យដឹងថា តារាសម្ដែង លោក Tom Cruise និងតារាស្រីដ៏ស្រស់ស្អាត Ana de Armas ត្រូវបានគេឃើញកាន់ដៃគ្នា ឈរនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។ អ្នកទាំងពីរ បានតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់សាមញ្ញ និងមានភាពស្វាហាប់។ បន្ទាប់មក Tom Cruise បានថតរូប Selfie ជាមួយ Goldie មើលទៅពិតជារំភើបខ្លាំងណាស់។

គួររំឮកផងដែរថា តារាសម្តែង Tom Cruise និង តារាស្រី Ana de Armas មិនបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេទេ ប៉ុន្តែបានដើរលេងជាមួយគ្នាជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ កាលពីដើមខែនេះ គេឃើញ តារាទាំងពីរកំពុងសម្រាកកាយលើទូកនៅឆ្នេរសមុទ្រអេស្ប៉ាញ។ ការធ្វើដំណើរនេះត្រូវបានគេនិយាយថា មានតែអ្នកទាំងពីរ និងក្រុមនាវិកប៉ុណ្ណោះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]