កម្សាន្ត៖ តារាសម្ដែង លោក Tom Cruise និង តារាសម្ដែងស្រី Ana de Armas បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ នៅពេលដែលអ្នកទាំងពីរ បានបង្ហាញខ្លួន ដើរចាប់ដៃគ្នា នៅ Woodstock រដ្ឋ Vermont សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ កន្លងទៅ។

Tom Cruise 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញដើរលេងជុំវិញទីក្រុង កាលពីថ្ងៃទី ២៧ ខែកក្កដា។ យោងតាមសារព័ត៌មាន TMZ បានឱ្យដឹងថា Tom Cruise និង Ana de Armas បានបើកឡានកាត់ឧទ្យានជាតិ ដើរលេងកណ្តាលទីក្រុងដ៏ស្រស់បំព្រង ដើរទិញឥវ៉ាន់ បន្ទាប់មក ឈប់ញ៉ាំការ៉េម។ អ្នក​ទាំង​ពីរ​ បង្ហាញភាពស្និទ្ធស្នាល យ៉ាង​រីករាយ ខណៈកាន់​ដៃ​គ្នា​នៅ​ទី​សាធារណៈ។

Tom Cruise និង Ana de Armas

កាយវិការស្នេហា របស់ Tom Cruise បង្ហាញចំពោះ Ana de Armas គឺជាសញ្ញានៃការបញ្ជាក់ពីអារម្មណ៍របស់ពួកគេ បន្ទាប់ពី មានពាក្យចចាមអារ៉ាមជាច្រើនខែ នៃទំនាក់ទំនងស្នេហាមួយនេះ។ លោក Tom Cruise មានភាពល្បីល្បាញ ចំពោះភាពឯកជនអំពីជីវិតផ្ទាល់ខ្លួនរបស់លោក។ ខណៈចាប់តាំងពីការលែងលះ ជាមួយ តារាសម្ដែងស្រី Katie Holmes ក្នុងឆ្នាំ ២០១២ តារាប្រុសរូបនេះ មិនបានបង្ហាញពីក្តីស្រលាញ់ជាសាធារណៈ ចំពោះនារីណាម្នាក់ឡើយ។

Tom Cruise និង Ana de Armas

គួររំឮកផងដែរថា តារាសម្ដែង Tom Cruise និង Ana de Armas បានបង្ហាញខ្លួនជាមួយគ្នា ជាលើកដំបូង នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ឆ្នាំ ២០២៥។ តារាទាំងពីរ បានទៅទទួលទានអាហារពេលល្ងាច ជាមួយគ្នានៅភោជនីយដ្ឋានមួយក្នុងទីក្រុងឡុងដ៍។ កាលពីខែឧសភា អ្នកគាំទ្របានប្រទះឃើញ Tom ដើរកាត់សួនកម្សាន្តនៅទីក្រុងឡុងដ៍ ជាមួយ Ana ក្នុងថ្ងៃខួបកំណើតអាយុ ៣៧ ឆ្នាំរបស់នាង​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise និង Ana de Armas
Tom Cruise និង Ana de Armas
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]