នៅប៉ុន្មានម៉ោងទៀតនេះ សេចក្តីសម្រេចលើការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិកនឹងត្រូវចូលជាធរមានហើយ។ ក្នុងនោះសម្រាប់ព្រះរាជាណចក្រកម្ពុជា ទទួលបានកិច្ចព្រមព្រៀង នូវអត្រា ១៩ % ។ អត្រានេះជាអត្រាទាបមួយក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលទទួលនូវការដាក់គយពន្ធបដិការពីសហរដ្ឋអាមេរិក និងដែលនឹងធានាភាពប្រកួតប្រជែងរបស់កម្ពុជាចំពោះទីផ្សារអាមេរិក។
ខ្ញុំសូមគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការទាមទារយកអត្ថប្រយោជន៍ដែលល្អបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ និងការឆ្លើយតបទាន់សភាពការណ៍ បានធ្វើឱ្យវិស័យពាណិជ្ជកម្មរបស់កម្ពុជាចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារ គណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែង ស្វែងរកកិច្ចព្រមព្រៀងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រះរាជាណាចក្រកម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីគ្រប់ប្រទេសលើពិភពលោកដោយឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិទៅវិញទៅមក និងដើម្បីការអភិវឌ្ឍដែលជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងសងខាង។
ប្រភព៖ FB page: Hun Many




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]