នៅថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 ថ្នាក់ដឹកនាំ បុគ្គលិកនិងក្រុមការងាររបស់ក្រុមហ៊ុនហុងដាបាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ចំនួន 4,998 គ្រួសារ ដែលជាជនភៀសសឹកសិ្ថតនៅក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាព ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គឹមច័ន្ទ បញ្ញា អភិបាលរងនៃខេត្តព្រះវិហារ ។

ក្នុងឳកាសនេះដែរ លោក ណាអូអាគិ អ៉ិស៊ិកាវា​ (Mr. Naoaki Ishikawa)   នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដែលបានសម្តែងការគោរព និងផ្ញើសារសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងមានប្រសាសន៍​ថា៖ “ខ្ញុំសូមចូលរួមរំលែកភាពក្រៀមក្រំជាទីបំផុត ជាមួយបងប្អូនទាំងអស់គ្នាដែលត្រូវបានបង្ខំចិត្តជម្លៀសខ្លួន។ខ្ញុំក៏ដូចជាប្រជាជនជប៉ុនជាច្រើនទៀត បានយល់យ៉ាងច្បាស់ចំពោះការឈឺចាប់ ការភ័យខ្លាច និងការបាត់បង់ចំណូលប្រចាំថ្ងៃដូចដែលបងប្អូនកំពុងជួបប្រទះនាពេលនេះ។ការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក គឺជាចំណងមិត្តភាពមនុស្សជាតិដ៏មានតម្លៃ និងពិតប្រាកដ។ក្នុងនាមជាដៃគូរក្រុមហ៊ុនហុងដាដែលជាម៉ាកយីហោរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់បងប្អូន តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយបងប្អូនឱ្យវិលត្រឡប់ទៅរកជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដាបេ្ដជ្ញាចូលរួមនិងរួមដំណើរជាមួយប្រជាជនកម្ពុជាឆ្ពោះទៅមុខជានិច្ចជាមួយគ្នា និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាឲ្យប្រកបតែសុខភាពល្អ កម្លាំងរឹងមាំ សុខភមង្គល ជួបជុំគ្រួសារ និងសុវតិ្ថភាពពេញលេញ។ 

រូបភាព

ដោយក្ដីគោរពយើងខ្ញុំសង្ឃឹមថាការចូលរួមចំណែកជាជំនួយនេះនឹងជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងត្រូវការបំផុត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]