សង្គម៖ មានរឿងរ៉ាវមួយ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមលេងអ៉ីនធឺណែត ទៅនឹងទេពកោសល្យ ប្អូនស្រីភៀសសឹក ដែលចេះ ៤ ភាសារៀនតាម app ជាពិសេសការនិយាយជាភាសាអង់គ្លេសរបស់ប្អូន ទទួលបានការស្ងើតសរសើរជាខ្លាំង។

តាមប្រភពដដែល បានបញ្ជាក់ប្រាប់ ត្រូវបានស្គាល់ ប្អូនស្រី Nelly ដែលរស់នៅខេត្តឧត្តរមានជ័យ ត្រូវបានស្គាល់ជាជនភៀសខ្លួនមកជំរុំ ក្រោយពីការប៉ះទង្គិតគ្នារវាង ថៃ-កម្ពុជា នៅកន្លែងប្អូនស្នាក់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញទេពកោសល្យរបស់ប្អូន Nelly ក៏ដូចជាការប្រឹងប្រែង ថ្វីត្បិតជីវភាពខ្វះខាតប្អូនស្រីត្រូវបង្ខំចិត្តបោះបង់ការសិក្សា ក្រុមហ៊ុនហនុមាន បានផ្តល់ជំនួយ ជាទឹកប្រាក់ចំនួន ៣០០ដុល្លាររៀងរាល់ខែ រយៈពេល ៣ ឆ្នាំ ស្មើនឹង ១០ ៨០០ដុល្លារដល់ប្អូនស្រីភៀសសឹក ក្នុងការសម្រេចបំណងក្តីស្រមៃក្លាយជាគ្រូបង្រៀនផងដែរ។

ក្រោយពីឃើញបែបនេះ​ បានធ្វើឲ្យមហាជន មានការកោតសរសើរជាខ្លាំង និងថ្លែងអំណរគុណដ៏ក្រុមហ៊ុន ហនុមាន សង្ឃឹមថា ជំនួយរបស់ក្រុមហ៊ុនហនុមាន នឹងបានជួយសម្រួល ការរស់នៅប្រចាំថ្ងៃ ទិញសម្ភារៈសិក្សា តម្រូវការផ្សេងៗ ប្រែខ្សែជីវិត ឲ្យស្រស់បំព្រង ផូរផង់ ដែលនេះបានសរបញ្ជាក់ឲ្យយើងឃើញថា «យើងមិនអាចរើសកន្លែងកើត តែយើងអាចកែប្រែជីវិតខ្លួនឯងបាន»៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]