កម្សាន្ត៖ តារាសម្តែងប្រុស លោក Leonardo DiCaprio និង កំពូលតារាម៉ូដែល Vittoria Ceretti បានចេញទៅកម្សាន្ត នៅកោះ Ibiza កាលពីចុងសប្តាហ៍មុន ជាមួយមហាសេដ្ឋី Jeff Bezos និងភរិយាថ្មីរបស់ខ្លួន គឺ Lauren Sanchez ។

តារាសម្ដែង លោក Leonardo DiCaprio ត្រូវបានគេឃើញនៅជាមួយ Vittoria Ceretti ពីទូកទៅកោះ Ibiza សម្រាប់អាហារពេលល្ងាច។ តារាសម្ដែងប្រុសរូបនេះ បានកាន់ដៃមិត្តស្រីរបស់ខ្លួនយ៉ាងណែន ដោយជួយនាងដើរលើឆ្នេរថ្ម។

កំពូលតារាម៉ូដែលអ៊ីតាលីវ័យ២៧ឆ្នាំ Vittoria Ceretti ដែលជាគូស្នេហ៍របស់ Leonardo DiCaprio បានពាក់ស្បែកជើងកែងខ្ពស់សមនឹងរ៉ូបពណ៌ខ្មៅ បែបសិចស៊ីរបស់នាង ខណៈ Leonardo ក៏បានស្លៀកពាក់ឈុតពណ៌ខ្មៅដែរ រួមផ្សំជាមួយស្បែកជើងប៉ាតាពណ៌ស។ រូបលោក ក៏បានពាក់ម៉ាស និងមួកកីឡាបេស្បល ដើម្បីបិទមុខដូចធម្មតា និងដើម្បីកុំឱ្យទាក់ទាញចំណាប់អារម្មណ៍ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]