កម្សាន្ត៖ តារា​ចម្រៀង​ស្រី Selena Gomez និង ​គូដណ្តឹង លោក Benny Blanco បាន​បង្ហាញ​ពី​ចំណង​ស្នេហ៍​របស់​ពួក​គេ ​ពេល​ចូលរួម​កម្មវិធី​ធ្វើ​ម្ហូប​ ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី ៥ ខែ​សីហា កន្លងទៅនេះ។

Selena Gomez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍​មួយគូ​នេះ ​មើល​ទៅមានភាព​ស្រស់ស្រាយ​ជាមួយ​គ្នា​ នៅ​ភោជនីយដ្ឋាន​អ៊ីតាលី ដ៏​ល្បីមួយកន្លែង​ក្នុង​ទីក្រុង Century ដែលជា​កន្លែង​ដែល Selena Gomez បាន​រៀបចំ​ថ្នាក់​ដុតនំ​ដើម្បី​អបអរ​ការ​បើក​ដំណើរការ​ផលិតផល​ ទឹកអប់​ថ្មី​របស់​នាង។ លោក Benny Blanco ក៏បានចូល​រួម​ជាមួយ Selena ដោយ​លាយ​ម្សៅ វាយគ្រីម និង​បញ្ចប់ការធ្វើ​នំ យ៉ាងល្អ​ឥតខ្ចោះ។

Selena Gomez និង Benny Blanco

គូស្នេហ៍​ទាំង​ពីរ​នេះ ត្រូវបានគេមើលឃើញ តុបតែងខ្លួនដោយស្លៀក​សម្លៀក​បំពាក់​សាមញ្ញ និង​មាន​ភាព​ស្វាហាប់។ Selena ពាក់​អាវ​ពណ៌​ស​ខ្មៅ​ ជាមួយ​នឹង​អាវ​ក្រៅ​ពណ៌ដូចគ្នា និងបានគួបផ្សំជាមួយនឹងខោខូវប៊យ។ តារាស្រីរូបនេះ ​បាន​ចង​សក់​នាង​យ៉ាង​ស្អាត​ និងលម្អដោយពាក់ក្រវិល​ធំៗ។ ក្នុងនោះដែរ នាង​បាន​ពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ បើទោះ​បី​ជា ​ត្រូវ​ច្របាច់​ម្សៅធ្វើនំ​ខេក​ក៏​ដោយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]