អ្នកនាំពាក្យរងក្រសួងការបរទេស ឯកឧត្តម Tommy Pigott ថ្លែងថា សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃម្សិលមិញនេះ នៅទីក្រុងកូឡាឡាំពួរ ដែលជាជំហានដំបូងប្រកបដោយការស្ថាបនា ក្នុងការរៀបចំបទឈប់បាញ់នៅកម្ពុជា-ថៃ។

នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចុះផ្សាយនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែល បានបន្តថា ឯកឧត្តម ប្រធានាធិបតី Donald J. Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio អំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរគោរពឱ្យបានពេញលេញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តសន្តិភាពយូរអង្វែង៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]