ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពរបស់ពលរដ្ឋភៀសសឹក នៅជំរំភៀសសឹក ស្ថិតនៅវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា លោកកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការផ្តល់នូវសម្ភារៈនិងថ្នាំសង្កូវមួយចំនួន សម្រាប់ចែកបន្តដល់ពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងជំរំ។ ជាមួយគ្នានេះ អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) ក៏បានស្វាគមន៍ចំពោះការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃជារៀងរហូតផងដែរ។

សូមរម្លឹកជូនថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់តំណាងឱ្យស្ថានទូតចំនួន១១ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)ចំនួន១៥ស្ថាប័ន និងអង្គការពាក់ព័ន្ធ បានចុះពិនិត្យជំរំជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ ទន្ទឹមនេះ លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) បានទៅពិនិត្យផ្ទាល់ដល់ទីតាំង ដើម្បីដឹងពីស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងជំរំ ភៀសសឹក ដែលក្នុងនោះជំរំជនភៀសសឹកក្នុងខេត្តសៀមរាបចំនួន៤ទីតាំង, ជំរំជនភៀសសឹកនៅខេត្តព្រះវិហារចំនួន១ទីតាំង, ជំរំជនភៀសសឹកនៅខេត្តឧត្តរមានជ័យចំនួន១ទីតាំង៕ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]