អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូស បញ្ជាក់ថា កម្ពុជានិងអន្តរជាតិនឹងបន្តធ្វើការ ទាមទាររហូទដល់ថ្ងៃបំពេញកាតព្វកិច្ចរបស់ខ្លួនគោរពច្បាប់អន្តរជាតិ ដោយធ្វើការដោះលែងទាហានកម្ពុជាមកឱ្យកម្ពុជាវិញ។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងការពារជាតិបានលើកឡើងថាគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក មានរយៈពេល១៣ថ្ងៃហើយដែលទាហានកម្ពុជាចំនួន១៨នាក់ត្រូវបានទាហានថៃចាប់ខ្លួន ហើយ មិនទាន់បានបញ្ជូនមកវិញនោះទេ។ លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាបានស្នើ និងទទូចឱ្យថៃសូមបញ្ជូនទាហានកម្ពុជាទាំង១៨រូប ត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តាប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។ លោកជំទាវឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា៖ «ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងអន្តរជាតិនឹងបន្តទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ច របស់ខ្លួន គោរពច្បាប់អន្តរជាតិ ហើយយើងមិនទុកឱ្យសមាជិកនៅឯកោជាដាច់ខាត»។លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់បំផុត ក្នុងការប្តេជ្ញាចិត្តឥតងាករេក្នុងការគោរព និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តនូវលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ព្រមទាំងគោរពតាមស្មារតី និងឯកភាពគ្នា ក្នុងកិច្ចប្រជុំ វិសាមញគណៈកម្មកាព្រំដែនទូទៅកម្ពុជា- ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា កម្ពុជាបានប្តេជ្ញាគោរពតាម ប្រកបដោយស្ថាបនា និងយ៉ាង ស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី និងបណ្តាប្រទេសជា សមាជិក អាស៊ានផ្សេងទៀត ដើម្បីអនុវត្តន៍នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដោះស្រាយវិវាទដោយសន្តិវិធីស្របតាមធម្មនុញ្ញាអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]