កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានស្លៀករ៉ូបពណ៌ក្រហមភ្លឺ ពេលបង្ហាញខ្លួនជាមួយគូដណ្តឹង លោក Benny Blanco ទៅចូលរួមក្នុងពិធីមង្គលការមិត្តជិតស្និទ្ធរបស់នាង គឺតារារ៉េប Lil Dicky កាលពីថ្ងៃទី ៩ ខែសីហា កន្លងទៅ។

តារាចម្រៀងស្រី Selena Gomez បានចែករំលែកពេលវេលាជាច្រើន ពីព្រឹត្តិការណ៍នេះនៅលើ Instagram កាលពីចុងសប្តាហ៍។ តារាស្រីវ័យ៣៣ឆ្នាំរូបនេះ បានស្លៀករ៉ូបក្រហម និងស្បែកជើងកែងខ្ពស់ពណ៌ក្រហម ព្រមទាំងអាវរោមពណ៌ខ្មៅពីខាងក្រៅ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបង្ហាញនូវស្រស់ស្អាត ជាមួយនឹងការតុបតែងមុខមាត់ និងលេងស្ទាយ៍សក់រលក។ ទន្ទឹមនឹងនោះ Benny Blanco បានជ្រើសរើសឈុតពណ៌ខៀវភ្លឺ ដោយពាក់គ្រឿងអលង្ការពណ៌មាស ត្រូវជាមួយនឹងមិត្តស្រីរបស់ខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]