អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចំអកទៅកាន់ក្រុមមន្ត្រី និងអ្នកនាំពាក្យរបស់ថៃដែលបាន ចោទប្រកាន់មកលើកម្ពុជាមិនមែនជារឿងថ្មីនោះទេ គឺវាបានក្លាយជាទម្លាប់របស់ពួកគេ ទៅហើយ។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យអង្គភាពរាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថៃថាប្តឹងកម្ពុជា ទៅតុលាការអន្តរជាតិICJ បន្ទាប់ពីកងទ័ពថៃបានដើរជាន់មីនបណ្តាលឱ្យរងរបួស ហើយ តែងតែចោទកម្ពុជាថាដាក់មីនថ្មី ។ ការពិតទៅពាក្យចោទប្រកាន់ទាំងនេះ មិនមានជារឿង ថ្មីនោះទេ គឺវាបានក្លាយទៅជា ទម្លាប់របស់មន្ត្រី និងអ្នកនាំពាក្យថៃទៅហើយ»។ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា កន្លងមក ទាំងក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សុទ្ធតែបានឆ្លើយបញ្ជាក់ច្បាស់ហើយ ប៉ុន្តែ អ្នកនាំពាក្យថៃ និងមន្ត្រីថៃនៅតែចោទប្រកាន់ ដដែលៗគ្មានមូលដ្ឋាន ក្នុងបំណងធ្វើឱ្យប៉ះពាល់កម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ « ដូច្នេះ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀត របស់កម្ពុជាថាការចោទប្រកាន់របស់ថៃ មកលើកម្ពុជា គ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេត អ្នកជំនាញណាទុកចិត្តបាន គឺចោទតែខ្លួនឯងតែម្តង ដើម្បីបង្ករឿង ដូច្នេះកម្ពុជាច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនអាចទុកចិត្តបាន»។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ចាប់តាំងពីកម្ពុជាក្លាយជារដ្ឋភាគីនៅក្នុងអនុសញ្ញាអូតាវ៉ា ឆ្នាំ២០០០ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតនូវអនុសញ្ញានេះដោយមិនដែលបានប្រើប្រាស់ មីនថ្មីនោះឡើយ។ ផ្ទុយទៅវិញកម្ពុជាបានដោះ មីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជា ង១លានគ្រាប់ និងគ្រាប់សល់ពីសង្គ្រាមផ្សេងៗទៀតជាង៣លានគ្រាប់ ចេញពីទឹកដីខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានចូលរួមការដោះមីន និងគ្រាប់ផ្សេងទៀត នៅក្រោមឆ័ត្រអង្កការសហប្រជាជាតិ ។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថាទៀតថា កម្ពុជាប្តេជ្ញាចិត្តក្នុងការគោរព កិច្ចព្រមព្រៀង បទឈប់បាញ់ ដែលបានចូលជាធរមាន ហើយសូមអំពាវនាវដល់ភាគីថៃសូមបង្ហាញការតាំង ចិត្តនិងអនុវត្តន៍ម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដូចគ្នាដែរ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]