យើងកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណចំពោះវីរៈកងទ័ពជួរមុខទាំងអស់ ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីខ្មែរមិនឱ្យបាត់បង់សូម្បីតែមួយចំអាម។ ទោះឥឡូវស្ថានភាពស្ងប់ស្ងាត់ក៏ដោយ ក៏ក្រុមហ៊ុន ប៊ូសស្រ្តង នៅតែបន្តចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀលដល់វីរៈកងទ័ពរបួសក្នុងសមរភូមិ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរមួយកន្លែងក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង ជាក្រុមហ៊ុនខ្មែរពិត១០០% ដែលមានទឹកចិត្តល្អ តែងតែជួយលើគ្រប់វិស័យ។ ជាក់ស្ដែង អំឡុងពេលសង្រ្គាមរវាងខ្មែរ-សៀម ប៊ូសស្រ្តងជួយហើយជួយទៀតដល់ជនភៀសសឹក រហូតជួយដល់គ្រួសារវីរៈកងទ័ពពលីក្នុងសមរភូមិជាច្រើនគ្រួសារ។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលីដែរ បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]